• 2020-06-11 07:26:05
  • ព័ត៌មាន

Tesla ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេក្នុងលោក

  • 2020-06-11 07:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ហ៊ុន​របស់ Tesla ក្នុង​មួយ​ហ៊ុន​បាន​ឡើង​ដល់​ខ្ទង់ ១​ពាន់​​ដុល្លារ​ជា​លើក​ដំបូង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​មាន​តម្លៃ​លើ​ទីផ្សារ​​លើស​ពី Toyota ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​មាន​តម្លៃ​ជាង​គេ​ក្នុង​លោក។

កាល​ពី​ឆ្នាំ ២០១៨ តម្លៃ​ហ៊ុន​របស់ Tesla ធ្លាប់​បាន​កើន​ឡើង​ខ្លាំង ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​​ខ្ពស់​ជាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​មួយ​ចំនួន។ ប៉ុន្តែ​ក្រោយ​មក​តម្លៃ​មាន​ការ​ធ្លាក់​ចុះ​វិញ ដោយ​សារ​ក្រុមហ៊ុន​ប្រឈម​មុខ​បញ្ហា​មួយ​ចំនួន។ តម្លៃ​ហ៊ុន​ Tesla ចាប់​ផ្ដើម​​ស្ទុះ​ឡើង​វិញ​ពី​ចុង​ឆ្នាំ ២០១៩ រហូត​ដល់​ពេល​នេះ​ឡើង​ដល់​ខ្ទង់ ១​ពាន់​ដុល្លារ ក្នុង​មួយ​ហ៊ុន។

នា​ពេល​បច្ចុប្បន្ន​នេះ​តម្លៃ​របស់ Tesla លើ​ទីផ្សារ​គឺ​មាន​ដល់​ទៅ ១៩០​ពាន់​លាន​ដុល្លារ ឈរ​នៅ​លំដាប់​លេខ​មួយ ហើយ​ Toyota មាន​តម្លៃ​ ១៨២​ពាន់​លាន​ដុល្លារ ឈរ​នៅ​លំដាប់​លេខ​ពីរ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់