• 2020-06-11 06:06:45
  • ហាងឆេងផលិតផល

មើលតម្លៃ Xperia 1 II ទើបលេចមុខនៅវៀតណាម

  • 2020-06-11 06:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​Sony Xperia 1 II បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​វៀតណាម ដែល​ជា​ម៉ាស៊ីន​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​មក មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ១ ២៩០​ដុល្លារ។ ​​ស្មាតហ្វូន​នេះ​មាន​មិន​ច្រើន​គ្រឿង​នោះ​ទេ​នៅ​វៀតណាម ដោយ​សារ​នៅ​ជប៉ុន​លក់​ដាច់​ខ្លាំង។

Xperia 1 II បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កុម្ភៈ ហើយ​ទើប​មាន​លក់​ចាប់​ពី​អំឡុង​ខែ​ឧសភា​នេះ​ប៉ុណ្ណោះ។ ​ជា​មួយ​តម្លៃ​ប៉ុណ្ណេះ អាច​ឲ្យ​ Xperia 1 II ស្ថិត​នៅ​លំដាប់​ជួរ​តម្លៃ​ដូច​ជា​ Galaxy S20 Ultra និង iPhone 11 Pro ​ដែល​លក់​នៅ​វៀតណាម​ដែរ។ នៅ​សហរដ្ឋអាមេរិក​ស្មាតហ្វូន​នេះ​មាន​តម្លៃ​ប្រមាណ ១ ១៩៩​ដុល្លារ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់