• 2020-06-10 09:06:14
  • ព័ត៌មាន

ក្រុមហ៊ុនផលិតអាគុយឲ្យ Tesla ពេលនេះអាចផលិតបានអាគុយដែលប្រើបាន ១៦ឆ្នាំ

  • 2020-06-10 09:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ដែល​ផ្គត់ផ្គង់​អាគុយ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និយាយ​ខ្លួន​​បង្កើត​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​​នៃ​បច្ចេកវិទ្យា​អាគុយ ដែល​អាច​ឲ្យ​រថយន្ត​អគ្គិសនី​ប្រើ​ប្រាស់​បាន​យូរ​ឆ្នាំ។

ក្រុមហ៊ុន​ឈ្មោះ​ CATL ដែល​ជា​ក្រុមហ៊ុន​ផលិត​អាគុយ​រថយន្ត​ដ៏​ធំ​មួយ​របស់​ចិន ជា​អ្នក​ផ្គត់ផ្គង់​ដល់ Tesla និង Volkswagen គឺ​បាន​ត្រៀម​រួច​រាល់​ក្នុង​ការ​ផលិត​អាគុយ​ដែល​អាច​ប្រើ​បាន ១៦​ឆ្នាំ និង​អាច​ប្រើ​ប្រាស់​បាន​ចម្ងាយ ២​លាន​គីឡូម៉ែត្រ។

ប្រធាន​ក្រុមហ៊ុន​ លោក Zeng Yuqun បាន​និយាយ​ថា​ខ​ក្រុមហ៊ុន​របស់​ខ្លួន​ត្រៀម​​​ខ្លួន​​រួច​ជា​ស្រេច​ក្នុង​ការ​បំពេញ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​សម្រាប់​អាគុយ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​មាន​ក្រុមហ៊ុន​ណា​បាន​ជាវ​អាគុយ​នេះ​ឬ​នៅ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា​អាគុយ​ថ្មី​នេះ​គឺ​មាន​តម្លៃ​ថ្លៃ​ជាង​អាគុយ​​រថយន្ត​អគ្គិសនី​ធម្មតា ១០% ផង​ដែរ។

អាយុ​កាល​​របស់​អាគុយ​អាច​ជា​កត្តា​មួយ​ដែល​រាំង​ស្ទះ​ការ​រីក​លូត​លាស់​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី ហើយ​ជា​មួយ​អាគុយ​ដែល​មាន​អាយុ​កាល​យូរ​អង្វែង​នេះ​ទំនង​ជា​អាច​ជួយ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធំ។ គួរ​ដឹង​ថា​ការ​ធានា​លើ​រថយន្ត​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន​លើ​ទីផ្សារ​ភាគ​ច្រើន​គឺ​មាន​ប្រមាណ ២៤​ម៉ឺន​គីឡូម៉ែត្រ ឬ ៨​ឆ្នាំ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់