• 2020-06-10 01:30:00
  • ព័ត៌មាន

មកដឹងតម្លៃ Mercedes-Maybach S 650 Night Edition ថ្មី ផលិតត្រឹម ១៥គ្រឿងគត់

  • 2020-06-10 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Maybach បានបញ្ចេញរថយន្តថ្មី ហៅថា S 650 Night Edition ដើម្បីប្រជែងជាមួយនឹងរថយន្ត Bentley Flying Spur និង the Rolls Royce Ghost។

រថយន្ត Mercedes-Maybach S 650 ធម្មតា ត្រូវបានដាក់លក់តម្លៃ ២០២ ៥៥០ដុល្លារ នៅសហរដ្ឋអាមេរិក ប៉ុន្តែប្រភេទ S 650 Night Edition ថ្មីនេះ មានតម្លៃរហូតដល់ទៅ ២៤២ ៩៥០ដុល្លារឯណោះ។

S 650 Night Edition ខុសពី S 650 ធម្មតា ដោយបន្ថែមការតុបតែងពណ៌ខ្មៅ និង Carbon Fiber ជាដើម។ ផ្នែកខាងក្រៅ វាមានតួខ្លួនពណ៌ខ្មៅ ហៅថា Obsidian Black ខណៈកាប៊ីនខាងក្នុងបំពាក់ស្បែក Nappa ពណ៌ប៉សឺឡែន និងខ្មៅ។

លក្ខណៈពិសេសស្តង់ដារមួយចំនួនទៀតរួមមានទាំង ប៉ាណាមុខមានអក្សរ Maybach, កៅអីក្រោយធំ, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting ៦៤ពណ៌, កុងទ័របាញ់លើកញ្ចក់, ចង្កៀងមុខ LED Intelligent Light System with Ultra Wide Beam Headlamps និង Adaptive Highbeam Assist, ប្រព័ន្ធសំឡេង Burmester High-End 3D Surround Sound System, Driver Assistance Package, Night View Assist Plus, ប្រព័ន្ធបូម AIRMATIC និង មុខងារ Magic Body Control ទៀតផង។

គួរឲ្យដឹងថា រថយន្ត Mercedes-Maybach S 650 Night Edition នេះបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ V12 biturbo មានកម្លាំង ៦២១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់