• 2020-06-05 03:39:58
  • ព័ត៌មាន

មិនមែនរឿងតូច! Google និង Samsung កំពុងដោះស្រាយរឿង រូបភាពដែលធ្វើឲ្យទូរសព្ទខូច

  • 2020-06-05 03:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្ដាហ៍ Ice Universe ដែល​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​បែក​ធ្លាយ​អំពី​ផលិតផល Samsung ជា​ញឹកញាប់ បាន​​ចែក​រំលែក​អំពី​ File រូប​ភាព​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​ស្មាតហ្វូន​មួយ​ចំនួន​ជា​ពិសេស​ម៉ូដែល Samsung ត្រូវ​ខូច​ប្រើ​ការ​លែង​​កើត។

ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ នា​ពេល​នេះ​ Google និង Samsung កំពុង​តែ​ធ្វើ​ការ​សាក​ល្បង​ដោះ​ស្រាយ​លើ​បញ្ហា​ទាក់ទង​នឹង​រូបភាព​មួយ​សន្លឹក​នេះ។ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ថា​ដំណោះ​ស្រាយ​អាច​នឹង​ចេញ​នា​ពេល​ណា​នោះ​ទេ។

​​កន្លង​មក​គេ​យល់​ថា​រូបភាព​មួយ​សន្លឹក​ខាង​លើ​អាច​ធ្វើ​ឲ្យ​ស្មាតហ្វូន​ Android មួយ​ចំនួន​គាំង​ប្រើ​ការ​លែង​កើត​ពេល​កំណត់​ជា​ Wallpaper គឺ​​វា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បម្លែង​ Color Space លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។ ប៉ុន្តែ​បើ​តាម​ Romain Guy ដែល​ជា​អ្នក​ធ្វើ​ការ​នៅ Google បាន​ឲ្យ​ដឹង​ថា ​បញ្ហា​ពី​ក្រោយ​គឺ​ជាប់​ទាក់ទង​នឹង​វិធី​ដែល​ Android ធ្វើ​ការ​គណនា​លើ​ពន្លឺ​នៃ​រូបភាព ដោយ​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ឡើយ៕​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់