• 2020-06-05 03:26:50
  • ព័ត៌មាន

Ford នឹងចេញ SUV ថ្មី មានសមត្ថភាព Off-road ខ្លាំង នាខែក្រោយ

  • 2020-06-05 03:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ដែលមានសមត្ថភាពអស្ចារ្យសម្រាប់ការ Off-road ហើយក៏ធ្លាប់មានឈ្មោះល្បីល្បាញជាយូរមកហើយ គឺ Ford Bronco នឹងវិលត្រលប់មកវិញ សម្រាប់ស៊េរីឆ្នាំ២០២១។ ឥឡូវនេះ ក្រុមហ៊ុន Ford បានបញ្ជាក់ថា រថយន្ត Bronco ថ្មីនឹងបង្ហាញខ្លួនជាផ្លូវការ នាខែកក្កដាខាងមុខនេះតែម្តង។

Ford Bronco គឺជា SUV ដែលមានការឌីហ្សាញរូបរាងជ្រុងៗ ជាមួយនឹងចង្កៀងមុខ LED រាងមូល ហើយក៏ជាគូប្រជែងរបស់រថយន្ត Jeep Wrangler ផងដែរ។ Bronco ក៏នឹងអាចដោះដំបូលចេញផងដែរ។

ទោះជាយ៉ាងណា Ford មិនទាន់មានការបញ្ជាក់ពីជម្រើសម៉ាស៊ីនរបស់វានៅឡើយទេ ប៉ុន្តែគេរំពឹងថា នឹងមានជម្រើសម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំងប្រហែល ២៧០សេះ និង ម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost V6 មានកម្លាំងប្រហែល ៣២៥សេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់