• 2020-06-04 03:30:00
  • ព័ត៌មាន

ឡាន Honda Civic ប្រភេទពិសេសនេះ ត្រឹម៤នាទី លក់ដាច់អស់គ្មានសល់

  • 2020-06-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Civic Type R Limited Edition ស៊េរីឆ្នាំ២០២១ ដែលមានទម្ងន់ស្រាលជាង Civic Type R ធម្មតា និងធ្វើឲ្យកាន់តែប្រសើរនៅពេលបើកបរលើទីលានប្រណាំង ផងដែរ។

រថយន្ត Honda Civic Type R Limited Edition នេះ ត្រូវបានផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសកាណាដា ហើយវាក៏ត្រូវលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលត្រឹមតែ ៤នាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា Civic Type R Limited Edition នេះបំពាក់ម៉ាស៊ីនដូច Civic Type R ធម្មតាដែរ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ ប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខដៃ ៦វគ្គ ប៉ុន្តែផ្តល់តែជម្រើសពណ៌មួយប៉ុណ្ណោះ គឺពណ៌លឿង Phoenix Yellow៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់