- 2020-05-29 01:53:00
- ព័ត៌មាន
មើលរូបរាង Pixel 4a XL ដែល Google បោះបង់ចោលមិនប្រកាសចេញ
- 2020-05-29 01:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបរាង Pixel 4a XL ដែល Google បោះបង់ចោលមិនប្រកាសចេញ
ចន្លោះមិនឃើញ
នៅអំឡុងពាក់កណ្ដាលខែកក្កដាខាងមុខនេះ គេរំពឹងថា Google នឹងប្រកាសចេញ Pixel 4a ដែលជាស្មាតហ្វូនតម្លៃធូរថ្មី មកស្នងតំណែង Pixel 3a ប្រកាសចេញកាលពីឆ្នាំមុន។ យ៉ាងណាក្ដី ម្ដងនេះវានឹងមិនមានប្រភេទ XL មកជាមួយនោះទេ ពោលមានតែប្រភេទធម្មតា។
ទោះយ៉ាងណារូបរាងរបស់ Pixel 4a XL ត្រូវបាន Pigtou ទម្លាយចេញ ឲ្យគេបានឃើញថាស្មាតហ្វូនដែល Google បោះបង់ចោលមានរូបរាងបែបណា។ Pixel 4a XL គឺមានវិមាត្រ 154.3x73.9x8.2 ម.ម ដែលមានវិមាត្រតូចជាង Pixel 3a XL ហើយមានទំហំប្រហែល Pixel 3a ដែរ។
នៅផ្នែកខាងមុខមានការចោះរន្ធអេក្រង់ដាក់កាមេរ៉ា Selfie ដែលរចនាបថនេះគឺដូចគ្នានឹង Pixel 4a ដែរ។ ចំណែកនៅផ្នែកខាងក្រោយវិញមានបំពាក់កាមេរ៉ាពីរគ្រាប់ លើស Pixel 4a ដែលមានកាមេរ៉ាមួយគ្រាប់ ហើយនៅខាងក្រោយក៏មានទ្រនាប់ស្កេនម្រាមដៃផងដែរ។
គួរសោកស្ដាយដែល Google មិនប្រកាសចេញ Pixel 4a XL រួមគ្នាជាមួយ Pixel 4a ហើយហេតុផលនៃការបោះបង់ចោល 4a XL គឺគេមិនទាន់ដឹងថាមកពីអ្វីនៅឡើយទេ៕