• 2020-05-28 06:44:50
  • ព័ត៌មាន

ក្រុមហ៊ុនមេ TikTok ចំណេញលុយ ៣ពាន់លានដុល្លារកាលឆ្នាំមុន

  • 2020-05-28 06:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ByteDance ដែល​ជា​ក្រុមហ៊ុន​មេ​របស់ TikTok អាច​រក​ប្រាក់​ចំណេញ​បាន​ជាង​ ៣ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg។

ប្រភព​ដែល​ដឹង​អំពី​រឿង​នេះ​បាន​ប្រាប់​ Bloomberg ថា​ ByteDance អាច​រក​ប្រាក់​ចំណូល​បាន​ ១៧​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៩ ដែល​មាន​ការ​កើន​ឡើង​ជាង​ពីរ​​ដង​ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​រក​បាន​ប្រមាណ ៧,៤ពាន់​លាន​ដុល្លារ។

​ប្រាក់​ចំណេញ​ច្រើន​មហាសាល​នេះ គឺ​ច្រើន​ជាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​នៅ​តំបន់ Silicon Valley ដូច​ជា​ Twitter ដែល​រក​ប្រាក់​ចំណេញ​បាន ១,៤៧​ពាន់​លាន​ដុល្លារ និង​ Snapchat ដែល​ឆ្នាំ​មុន​មិន​អាច​រក​ប្រាក់​ចំណេញ​បាន មាន​តែ​ខាត​បង់​ទៅ​វិញ។

ប្រជាប្រិយភាព​របស់ TikTok មាន​សន្ទុះ​កើន​ឡើង​​​ខ្លាំង ដែល​ជា​ការ​គំរាមកំហែង​ដល់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អាមេរិក​ធំៗ​ដូច​ជា Facebook និង Twitter។ ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ធ្វើ​​​ឲ្យ​អ្នក​ប្រើ​ TikTok កើន​រឹត​តែ​ខ្លាំង ដែល​ពេល​នេះ​មាន​អ្នក​ប្រើ​លើស​ពី ២ពាន់​លាន​នាក់​ទៅ​ហើយ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់