• 2020-05-28 04:34:32
  • ព័ត៌មាន

កាប៊ីនខាងក្នុង Ford F-150 ២០២១ នឹងត្រូវឌីហ្សាញឡើងវិញទាំងស្រុង កាន់តែទំនើប

  • 2020-05-28 04:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Ford F-150 ជំនាន់ថ្មី ដែលនឹងផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតលើ F-150 ឆ្នាំ២០២១ គឺ កាប៊ីនខាងក្នុងរបស់វា ដែលនឹងត្រូវឌីហ្សាញឡើងវិញទាំងអស់ផងដែរ។

តាមរយៈរូបថតគេប្រមាញ់បាននាពេលថ្មីៗនេះ បង្ហាញឲ្យឃើញថា វានឹងបំពាក់អេក្រង់បង្ហាញព័ត៌មានថ្មី ទំហំ ១៥,៥អ៊ីញ និងកុងទ័រឌីជីថល ព្រមទាំងចង្កឹះលេខថ្មីផងដែរ។

ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុង វាក៏មានការផ្លាស់ប្តូរមួយចំនួនពាក់ព័ន្ធនឹងម៉ាស៊ីនផងដែរ។ F-150 ជំនាន់ថ្មី ទំនងជាមានជម្រើសម៉ាស៊ីន Plug-in Hybrid ជាលើកដំបូង ក៏ដូចជា ប្រភេទប្រើថាមពលអគ្គិសនីសុទ្ធផងដែរ ដើម្បីប្រជែងនឹងរថយន្ត Rivian R1T និង Tesla Cybertruck៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់