• 2020-05-28 04:20:45
  • ព័ត៌មាន

Ford បង្កើតបានមុខងារ អាចសម្លាប់វីរុសកូរ៉ូណាក្នុងឡានប៉ូលិស

  • 2020-05-28 04:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ពិភាក្សា​ជា​មួយ​អ្នក​អនុវត្តន៍​ច្បាប់ និង​ក្រុម​ឆ្លើយ​បន្ទាន់​រួច​មក Ford បាន​បន្ថែម​នូវ​មុខងារ​មួយ​លើ​រថយន្ត Ford ​​ស៊េរី​ឆ្នាំ ២០១៣ ដល់ ២០១៩ របស់​​​ប៉ូលិស​ ដែល​វា​អាច​​បង្កើន​សីតុណ្ហភាព​ក្នុង​រថយន្ត​ដើម្បី​សម្លាប់​វីរុស​កូរ៉ូណា។

​”ដោយ​ប្រើ​ប្រាស់​​ប្រព័ន្ធ​ម៉ាស៊ីន​នៃ​រថយន្ត​ល្បាត​របស់​ប៉ូលិស​ និង​ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព មុខងារ​នេះ​អាច​ឲ្យ​រថយន្ត​ដំឡើង​សីតុណ្ហភាព​ខាង​ក្នុង​បាន​​ដល់ ៥៦ អង្សា​សេ រយៈពេល ១៥នាទី ដែល​យូរ​គ្រប់គ្រាន់​អាច​សម្លាប់​មេរោគ​​បាន។” នេះ​ជា​ការ​​លើក​ឡើង​របស់ Ford ក្នុង​សេចក្ដី​ថ្លែងការណ៍។

ដើម្បី​បង្កើត​បាន​មុខងារ​នេះ Ford បាន​សហការ​ជា​មួយ​​មហាវិទ្យាល័យ​ Ohio State ដើម្បី​អាច​ដឹង​ថា​តើ​រថយន្ត​ត្រូវ​ការ​កម្ដៅ​ក្ដៅ​កម្រិត​ណា​ ទើប​អាច​សម្លាប់​វីរុស​បង្ក​ជំងឺ​កូវីដ​១៩​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​​​ពេល​វីរុស​កូរ៉ូណា​​រង​កម្ដៅ ៥៦អង្សា​សេ រយៈពេល​ ១៥នាទី អាច​កាត់​បន្ថយ​កំហាប់​នៃ​​វីរុស​បាន​លើស​ពី ៩៩%។

មុខងារ​ពិសេស​នេះ​គឺ​អាច​បន្ថែម​លើ​រថយន្ត​បាន​ តាម​រយៈ​ការ​អាប់ដេត Software ដែល Ford និយាយ​ថា​ស្នងការដ្ឋាន​ធំៗ​​ដែល​មាន​ឧបករណ៍​ត្រឹម​ត្រូវ​អាច​បន្ថែម​មុខងារ​នេះ​បាន​ដោយ​ខ្លួន​ឯង ចំណែក​ស្នងការដ្ឋាន​តូចៗ​អាច​ត្រូវ​រក​ជំនួយ​ពី​​ហាង​ចែក​ចាយ​រថយន្ត Ford៕​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់