• 2020-05-28 02:10:49
  • ព័ត៌មាន

Elon Musk ប្តូរចិត្តវិញ លែងបង្រួមទំហំ Cybertruck តែអាចផលិតភីកអាប់ថ្មីតូចជាងនេះ

  • 2020-05-28 02:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNBC លោក Elon Musk បាននិយាយថា រថយន្តភីកអាប់ Tesla Cybertruck របស់ខ្លួន នឹងមានរូបរាងតូចជាងគំរូរថយន្តដែលបានបង្ហាញ ៥% នៅពេលចេញលក់ពិតប្រាកដ។ ឥឡូវ CEO ក្រុមហ៊ុន Tesla រូបនេះ បានផ្លាស់ប្តូរចិត្តវិញហើយ។

លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា លោកបានពិភាក្សាជាមួយមេផ្នែកឌីហ្សាញ គឺ លោក Franz von Holzhausen និងបានសម្រេចចិត្តថា នឹងរក្សាទំហំ Cybertruck ឲ្យនៅដដែល ពោលគឺគ្មានការបង្រួមអ្វីឡើយ។

“ខ្ញុំបានរំឮលការឌីហ្សាញជាមួយលោក Franz កាលពីយប់មិញ។ ថ្វីបើបង្រួម ៣% ក៏ធ្វើឲ្យវាតូចពេកដែរ។ ដូច្នេះនឹងរក្សាទំហំវាដដែល។ យើងប្រហែលជាអាចនឹងផលិតភីកអាប់ទំហំតូចជាងនេះនៅពេលណាមួយ”។ លោក Elon បានសរសេរយ៉ាងដូច្នេះនៅលើ Twitter។

គួរឲ្យដឹងថា រថយន្ត Telsa Cybertruck នឹងចូលសង្វាក់ផលិតកម្ម នៅចុងឆ្នាំ២០២១៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់