• 2020-05-28 01:44:07
  • ព័ត៌មាន

Mercedes-Benz បង្ហាញតម្លៃឡានវ៉ែនប្រណីតអត់ប្រើសាំងរបស់ខ្លួនហើយ

  • 2020-05-28 01:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំមុន ឥឡូវនេះរថយន្ត Mercedes-Benz EQV បានចេញលក់នៅអាល្លឺម៉ង់ និងតំបន់អឺរ៉ុបហើយ។

រថយន្តវ៉ែនប្រណីត ដំណើរការដោយថាមពលអគ្គិសនី Mercedes-Benz EQV ដែលផលិតផ្អែកលើម៉ូដែល V-Class នេះ មានតម្លៃចាប់ពី ៧៨ ៣១៥ដុល្លារ នៅលើទីផ្សារប្រទេសអាល្លឺម៉ង់។

រថយន្ត EQV 300 នេះបំពាក់អាគុយកម្លាំង ៩០គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរសរុប ៤១៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលអាចបង្កើតកម្លាំងបាន ២០១សេះ ហើយមានល្បឿនអតិបរមាដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត EQV អាចសាកភ្លើងពី ១០ ទៅ ៨០% ប្រើពេលត្រឹម ៤៥នាទីប៉ុណ្ណោះ បើសាកនៅស្ថានីយសាកល្បឿនលឿន ដែលមានកម្លាំង ១១០គីឡូវ៉ាត់៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់