• 2020-05-28 01:25:06
  • ព័ត៌មាន

Tesla បញ្ចុះតម្លៃឡានដល់ ៥០០០ ដុល្លារ

  • 2020-05-28 01:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានចាប់ផ្តើមលក់បញ្ចុះតម្លៃនៅសហរដ្ឋអាមេរិក ដោយរថយន្ត Model 3 ឥឡូវនេះមានតម្លៃចាប់ពី ៣៧ ៩៩០ដុល្លារ បន្ទាប់ពីចុះ ២ ០០០ដុល្លារ។

រថយន្ត Tesla Model 3

ជាមួយគ្នានេះ រថយន្ត Model S និងModel X ត្រូវបានបញ្ចុះតម្លៃ ៥ ០០០ដុល្លារ ដូច្នេះឥឡូវនេះ Model S ប្រភេទ Long Range Plus មានតម្លៃចាប់ពី ៧៤ ៩៩០ដុល្លារ ខណៈ Model X Long Range Plus មានតម្លៃចាប់ពី ៧៩ ៩៩០ដុល្លារប៉ុណ្ណោះ។

រថយន្ត Tesla Model S
រថយន្ត Tesla Model X

ទោះជាយ៉ាងណា រថយន្ត Model Y មិនបានបញ្ចុះតម្លៃឡើយ ដោយនៅរក្សាតម្លៃខ្លួន ៥២ ៩៩០ដុល្លារដដែល ព្រោះវាគឺជារថយន្តដែលទើបចេញថ្មី។

រថយន្ត Tesla Model Y

ក្រៅពីកាត់តម្លៃលក់នៅក្នុងសហរដ្ឋអាមេរិក Tesla ក៏នឹងបញ្ចុះតម្លៃ ៤% លើរថយន្ត Model S និង Model X នៅក្នុងប្រទេសចិនដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់