• 2020-05-27 02:15:58
  • ព័ត៌មាន

ទូរសព្ទ Zoom ១០ដងអត់បែករបស់ Huawei ដឹងថ្ងៃចេញលក់ហើយ

  • 2020-05-27 02:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei P40 និង P40 Pro បាន​ចេញ​លក់​នៅ​ទូទាំង​ពិភពលោក​តាំង​ពី​ខែ​មេសា​មក​ម្ល៉េះ ហើយ​ P40 Pro+ ក៏​គ្រោង​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

Huawei បាន​ប្រកាស​លើ​គណនី Weibo របស់​ខ្លួន​ថា​ P40 Pro+ នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នា​ថ្ងៃ​ទី ១ ខែ​មិថុនា ហើយ​ចេញ​លក់​នា​ថ្ងៃ​ទី ៦ ខែ​មិថុនា នៅ​ប្រទេស​ចិន។ តម្លៃ​នៅ​ប្រទេស​ចិន​គឺ​ប្រមាណ​ ១១១៧ដុល្លារ សម្រាប់​ប្រភេទ 8/256GB និង​ប្រមាណ ១២៤៣ដុល្លារ​ សម្រាប់​ប្រភេទ 8/512GB។

P40 Pro+ ខុស​ពី​ P40 ពីរ​ប្រភេទ​ទៀត​ ត្រង់​ផ្នែក​​កាមេរ៉ា​ជា​ពិសេស​ ដែល​វា​មាន​បំពាក់​កាមេរ៉ា​​ប្រភេទ Periscope អាច​ធ្វើ​ការ​ Zoom បាន​១០​ដង​ មិន​ខូច​គុណភាព​ ខណៈ​ដែល​កាមេរ៉ា​ Periscope លើ​ P40 Pro អាច​ Zoom បាន​៥ដង​ប៉ុណ្ណោះ។ P40 Pro+ ក៏​មាន​គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ល្បឿន ៤០វ៉ាត់ ដែល​លើ P40 Pro ល្បឿន​ត្រឹម ២៧វ៉ាត់​ប៉ុណ្ណោះ៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់