• 2020-05-25 07:16:41
  • ព័ត៌មាន

មកមើលតម្លៃភីកអាប់ ៥ម៉ូដែល កំពុងពេញនិយមនៅវៀតណាម

  • 2020-05-25 07:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភីកអាប់ កំពុងក្លាយជាប្រភេទរថយន្តដ៏ពេញនិយមបំផុតមួយ ដោយសារតែភាពងាយស្រួលប្រើរបស់វា ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ, មានកាប៊ីនធំទូលាយ, អាចដឹកឥវ៉ាន់បានច្រើន ហើយថែមទាំងមានការឌីហ្សាញស្អាតទៀតផង។

មិនខុសពីប្រទេសភាគច្រើន នៅវៀតណាមឯណោះក៏កំពុងតែពេញនិយមប្រភេទរថយន្តភីកអាប់នេះដែរ ដោយសារតែហេតុផលដែលបានរៀបរាប់ខាងលើ។

ខាងក្រោមនេះគឺជាតម្លៃនៃរថយន្តភីកអាប់ទាំង ៥ម៉ូដែល កំពុងពេញនិយមប្រើនៅក្នុងប្រទេសវៀតណាម៖

១) Mitsubishi Triton តម្លៃចាប់ពី ២៣ ៨០០ ទៅ ២៧ ០០០ដុល្លារ

២) Mazda BT-50 តម្លៃចាប់ពី ២៥ ៣០០ ទៅ ២៧ ៤០០ដុល្លារ

៣) Isuzu D-Max តម្លៃចាប់ពី ២៣ ៦០០ ទៅ ២៧ ៨០០ដុល្លារ

៤) Ford Ranger តម្លៃចាប់ពី ២៦ ៤០០ ទៅ ២៧ ០០០ដុល្លារ

៥) Toyota Hilux តម្លៃចាប់ពី ២៦ ៦០០ ទៅ ៣៧ ៦០០ដុល្លារ

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់