• 2020-05-25 04:44:49
  • ព័ត៌មាន

គំរូល្អ! ហាង LG BRANDSHOP រក្សា​អនាម័យខ្ពស់បំផុត ទប់ស្កាត់​ជំងឺកូវីដ១៩

  • 2020-05-25 04:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីវីរុសកូរ៉ូណា (កូវីត១៩) ប្រភេទថ្មី បានឆ្លង និងសាយភាយជាសាកល ហើយត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាជម្ងឺរាតត្បាតសាកលរួចមក ប្រទេសជាច្រើនបានចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ​​នេះ កុំ​ឲ្យ​បន្ដរីករាលដាលតទៅទៀត។

យោងទៅតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអនុវត្ដវិធានការទប់ស្កាត់ និងការពារការចម្លងមេរោគ​កូវីត១៩ នេះ ហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG Brandshop បានគាំទ្រ និងចូលរួមសកម្មភាពដោយបានធ្វើការណែនាំអំពីការរក្សាអនាម័យក្នុងហាង បុគ្គលិក ក៏ដូចជាអតិថិជនទាំងឡាយ ដែលបានអញ្ជើញមកហាងផ្ទាល់ប្រកបដោយអនាម័យខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពដល់យើងទាំងអស់គ្នា។

ខាងក្រោមនេះគឺជាគោលការណ៍ស្ដង់ដាសំខាន់ៗ និងមានប្រសិទ្ធិភាព ដែលយើងបានអនុវត្ដជាប្រចាំថ្ងៃរួចមកហើយ៖

ការណែនាំស្ដីពីការរក្សាអនាម័យសម្រាប់បុគ្គលិក

១. ផ្នែកទី១៖ គឺជារបៀបនៃការថែរក្សាអនាម័យផលិតផលក្នុងហាង ដោយយើងបានអនុវត្ដជា ៤សកម្មភាពដូចជា ការសម្អាតហាង ការសម្អាតផលិតផលិត ផលិតផលដាក់តាំង និងការបាញ់សម្លាប់មេរោគពីអ្នកជំនាញ។

២. ផ្នែកទី២៖ ផ្ដោតសំខាន់ទៅលើអនាម័យខ្លួនប្រាណរបស់បុគ្គលិកក្នុងហាងផ្ទាល់ ដែលតម្រូវអោយពាក់ម៉ាសជាប់ជានិច្ច លាងដៃជាមួយទឹកអាល់កុលជាប្រចាំ និងរក្សាគម្លាតពីគ្នាយ៉ាងតិច មួយម៉ែត្រ។

ការណែនាំស្ដីពីការរក្សាអនាម័យសម្រាប់អតិថិជន

មុននឹងឈានទៅដល់ការប្រឹក្សាយោបល់ពីផលិតផល បុគ្គលិក LG Brandshop យើងខ្ញុំនឹងពន្យល់ដល់អតិថិជនពីការការពារជម្ងឺកូវីដ១៩ នូវវិធីសាស្រ្ដងាយៗដែលមានដូចជា ការផ្ដល់ទឹកលាងដៃនៅច្រកចូលហាង ពាក់ម៉ាសជាប់ជានិច្ច លាងដៃក្រោយប៉ះពាល់វត្ថុផ្សេងៗ លើសពីនេះទៀតយើងតម្រូវអោយបុគ្គលិក រក្សាបាននូវគម្លាតសុវត្ថិភាព​ជាមួយអតិថិជនផងដែរ។

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបរួចមកហើយថា ផលិតផលគ្រឿងអេឡិចត្រូនិចរបស់ LG ដែលមានទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបន្ថែមពីនេះ គឺសុទ្ធសឹងតែអាចកម្ចាច់មេរោគ ឬបាក់តេរីទូទៅបានយ៉ាងមានប្រសិទ្ធភាពបំផុត ដែលសរបញ្ជាក់ឲ្យ​ឃើញពីការយកចិត្ដទុកដាក់ខ្លាំង សម្រាប់សកម្មភាពចូលរួមចំនែកថែរក្សាសុខភាពរបស់គ្រួសារអ្នកក្នុងពេលបច្ចុប្បន្ន រហូតតទៅថ្ងៃអនាគត។

អតិថិជនដែលមានចំណាប់អារម្មណ៍ និងគាំទ្រផលិតផល LG គ្រប់ប្រភេទ អាចអញ្ជើញមកទស្សនាការតាំងបង្ហាញផ្ទាល់នៅគ្រប់សាខា LG Brandshop ដែលប្រកបទៅដោយអនាម័យខ្ពស់ ឬដើម្បីភាពងាយស្រួលដល់អតិថិជនទាំងអស់។

ឥឡូវនេះលោកអ្នក អាចបញ្ជាទិញគ្រប់គ្រឿងអេឡិចត្រូនិចរបស់ LG តាមរយៈហ្វេសបុកផេក LG Brandshop Cambodia ដោយផ្ទាល់តែម្ដង រួមជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌​មានបន្ថែម លោកអ្នកអាចចូលទៅកាន់វេបសាយ https://www.ggear.com.kh/ ឬហៅទៅកាន់លេខទូរសព្ទ 016 888 029 / 012 444 051៕

មតិយោបល់