• 2020-05-25 01:35:40
  • ព័ត៌មាន

ចេញហើយ! នេះ Render នៃ Galaxy Note20+

  • 2020-05-25 01:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note20 និង Galaxy Note20+ គឺ​ជា​ស្មាតហ្វូន​ពីរ​​ក្នុង​ចំណោម​ស្មាតហ្វូន​ដែល​គេ​ទន្ទឹង​រង់ចាំ​មើល​ច្រើន​បំផុត​ប្រចាំ​​ចុង​ឆ្នាំ ២០២០។ ការ​ប្រកាស​ចេញ​រំពឹង​ថា​ធ្វើ​ឡើង​នា​ខែ​សីហា ប៉ុន្តែ​តាម​រយៈ​អ្នក​ចែក​ចាយ​ដំណឹង​លេច​ធ្លាយ Steve Hemmerstoffer អាច​ឲ្យ​យើង​ដឹង​ជា​មុន​បាន​ថា​​​ Galaxy Note20+ មាន​រូបរាង​បែប​ណា។

រូបរាង​ផ្នែក​ខាង​មុខ​របស់ Galaxy Note20+ គឺ​ដូច​នឹង Galaxy Note20 ដែល​ទើប​លេច​ចេញ​រូបរាង​កាល​ពី​សប្ដាហ៍​មុន​ដែរ ហើយ​រូបរាង​របស់​វា​ទាំង​ពីរ​ដូច​គ្នា​នឹង​ត្រកូល​ Galaxy S20 ពោល​មាន​ការ​ចោះ​រន្ធ​កាមេរ៉ា Selfie ចំ​កណ្ដាល​អេក្រង់។ Note20+ មាន​វិមាត្រ​ 165x77.2x7.6 ម.ម ដែល​វែង​ជាង​ Galaxy Note10+ ប៉ុន្តែ​មាន​រូបរាង​តូច​ជាង​ Galaxy S20 Ultra។

នៅ​ផ្នែក​ខាង​ក្រោយ​វិញ​គឺ​មាន​បំពាក់​កាមេរ៉ា​ដែល​រចនាបថ​ជា​រាង​ចតុកោណកែង ដែល​មើល​ទៅ​មាន​ទំហំ​ធំ និង​ហាក់​លាន​ចេញ​មក​ក្រៅ​ខ្លាំង។ Steve មិន​បាន​ប្រាប់​អំពី​លក្ខណៈ​សម្បត្តិ​​កាមេរ៉ា​នោះ​ទេ ប៉ុន្តែ​លេច​ឮ​ដំណឹង​ថា​វា​មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP គួប​ផ្សំ​នឹង​កាមេរ៉ា Ultra-Wide និង​កាមេរ៉ា Periscope សម្រាប់​ការ Zoom។ នៅ​ក្បែរ​កាមេរ៉ា​នោះ​គឺ​មាន​ភ្លើង LED, Sensor 3D ToF និង​មួយ​ទៀត​អាច​ជា​ប្រព័ន្ធ Laser Autofocus។

ប៊ិច​ S-Pen ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​វិញ​ម្ដង ហើយ​ប៊ូតុង​ចុច​ទាំង​អស់​រំកិល​មក​ផ្នែក​ខាង​ស្ដាំ។ Galaxy Note20+ អាច​នឹង​ប្រើ​ប្រាស់​ឈីប​ពីរ​ប្រភេទ​មាន Snapdragon 865 សម្រាប់​ទីផ្សារ​អាមេរិក និង​ឈីប​ថ្មី​ Exynos 992 សម្រាប់​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​អន្តរជាតិ​ដទៃ​ទៀត។

បញ្ជាក់​ជា​ថ្មី​ថា​ Galaxy Note20+ និង Galaxy Note20 រំពឹង​ថា​ប្រកាស​ចេញ​នា​ខែ​សីហា ដែល​លើក​នេះ​​គេ​ជឿជាក់​ថា Samsung នឹង​ធ្វើ​ឡើង​តាម​​រយៈ​អនឡាញ ជា​លើក​ដំបូង​បំផុត​សម្រាប់​ផលិតផល Flagship របស់ Samsung៕​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់