• 2020-05-21 04:35:02
  • ព័ត៌មាន

Mazda ចាប់ផ្តើមផលិតឡានអត់ប្រើសាំង MX-30 នៅជប៉ុន

  • 2020-05-21 04:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda ចាប់ផ្តើមផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ម៉ូដែល MX-30 នៅក្នុងរោងចក្រ Ujina ក្នុងទីក្រុង Hiroshima ប្រទេសជប៉ុន។

រថយន្តអត់ប្រើសាំង Mazda MX-30 នឹងត្រូវដាក់លក់នៅលើទីផ្សារអឺរ៉ុប ក្នុងតម្លៃចាប់ពីខ្ទង់ ៣៧ ០០០ដុល្លារ។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយ និងអាគុយអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ១៤៣សេះ ប្រើប៉ុងមួយវិលកង់មុខ និងបច្ចេកវិទ្យា e-Skyactiv ផងដែរ។

MX-30 អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង។ Mazda អះអាងថា ចម្ងាយប៉ុណ្ណេះគឺគ្រប់គ្រាន់ពន់ពេកសម្រាប់អតិថិជននៅអឺរ៉ុប ព្រោះពួកគេបើករថយន្តចម្ងាយជាមធ្យមត្រឹម ៥០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ SUV នេះអាចសាកភ្លើងពី ០ ដល់ ៨០% ប្រើពេលត្រឹម ៤០នាទីប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់