• 2020-05-21 03:54:22
  • ព័ត៌មាន

ឡាន Nissan តម្លៃ ១លានដុល្លារ បង្ហាញខ្លួនជាសាធារណៈលើកដំបូង

  • 2020-05-21 03:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan និង Italdesign មានគម្រោងដាក់បង្ហាញរថយន្តស្ព័រ GT-R50 របស់ខ្លួនជាសាធារណៈ នៅក្នុងកម្មវិធី Geneva Motor Show កាលពីខែមីនា ប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលវិញ។

ឥឡូវនេះ ក្រុមហ៊ុនទាំង២ខាងលើ បានបង្ហាញរថយន្ត Nissan GT-R50 by Italdesign ជាសាធារណៈលើកដំបូងបង្អស់ នៅឯទីលានប្រណាំងរថយន្ត Tazio Nuvolari ក្នុងទីក្រុង Cervesina ប្រទេសអ៊ីតាលី។

គួរឲ្យដឹងថា រថយន្ត Nissan GT-R50 by Italdesign ត្រូវបានផលិតឡើងផ្អែកតាមរថយន្ត Nissan GT-R Nismo ដោយបំពាក់ម៉ាស៊ីនផលិតដោយដៃ ចំណុះ ៣,៨លីត្រ twin-turbocharged V6 មានកម្លាំង ៧១០សេះ។

វានឹងត្រូវដឹកឲ្យអតិថិជននៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ជាមួយនឹងតម្លៃ ១,០៨លានដុល្លារ ក្នុងមួយគ្រឿង ពោលគឺថ្លៃជាង Nissan GT-R Nismo ដល់ទៅ ៥ដងឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់