• 2020-05-20 06:29:58
  • ព័ត៌មាន

ចំណុចខ្លាំងនៃឈីបលើទូរសព្ទតម្លៃក្រោម ២០០ដុល្លារ មិនសរសើរមិនបាន!

  • 2020-05-20 06:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ realme​ បាន​ណែនាំ​ផលិតផល​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ប្រទេសកម្ពុជា​គឺ​ realme 6i។ អ្វី​ដែល​ប្លែក​នោះ​គឺ​ នៅ​ពេល​នេះ​អ្នក​និយម​លេង​ហ្គេម​ជា​ច្រើន​កំពុង​ណែនាំ​ឲ្យ​ទិញ​ម៉ូដែល​នេះ​រួម​មាន ATEV, Ic3_Frogz ជាដើម។ នៅ​ពេល​ដែល​អ្នក​ស្គាល់​អំពី ​realme 6i ​កាន់​តែ​ច្បាស់ អ្នក​នឹង​មាន​អារម្មណ៍​ថា realme 6i ​ពិត​ជា​បាន​បន្ទាប​តម្លៃ​សម្រាប់​យុវវ័យ​ដើម្បី​ទទួល​បាន​ទូរសព្ទ​សម្រាប់​លេង​ហ្គេមបាន។

បន្ទះឈីប Helio G80 ដំបូង​បង្អស់ បន្ទះ​ឈីប​ពី MediaTek ប្រហែល​ជា​មិន​ត្រូវ​បាន​គេស្គាល់ថាជា​បន្ទះ​ឈីប​សម្រាប់​លេង​ហ្គេមទេ ប៉ុន្តែ​បន្ទះ​ឈីប Helio G80 នេះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​លេង​ហ្គេម​ ដែល​បន្ទះ​ឈីប​នេះ​មាន​គុណ​ប្រយោជន៍​ដូច​ខាងក្រោម ៖

  • ការ​ព្យាករណ៍​ឆ្លាតវៃ​តាម​រយៈ​ស្រទាប់​បន្ទះ​ឈីប​ដើម្បី​វិនិច្ឆ័យ​ស្ថានភាព​អ៊ីនធឺណេត។ នៅ​ពេល​ដែល​សេវា WiFiខ្សោយ​ឬ​មិនល្អ​គឺ​ប្រើ​ពេល​ត្រឹម​តែ​ ១៣មីលីវិនាទី ដើម្បី​ឆ្លាស់​ពី WiFi ទៅ LTE។

  • បង្កើន​អត្រា​បញ្ជូន​រវាង​ទូរសព្ទ និង​អង់តែន​សេវា ដើម្បី​បង្កើន​ល្បឿន​បណ្តាញ​ឲ្យ​កាន់​តែលឿន

  • ពន្យារ​ពេល​ការ​ហៅ​ទូរសព្ទ​រយៈពេល​ខ្លី ខណៈ​ពេល​កំពុង​លេង​ដោយ​មិន​មាន​ការ​ធ្លាក់​ចុះ​សេវា​អ៊ីនធឺណេត។ មាន​ភាព​ឆ្លាតវៃ ការ​គ្រប់គ្រងCPU GPU និង​អ​ង្គ​ចងចាំ។

  • ធ្វើ​ឲ្យ​ដំណើរការ​រលូន​ជាង​មុន​ពេល​លេង​ហ្គេម​ក្រាហ្វិច​ធំៗ និង​ការ​លេង​ហ្គេមធំៗ

  • បង្កើន​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការ​លេងហ្គេម​ឲ្យ​កាន់​តែ​យូរ

ក្រៅ​ពី​បន្ទះឈីប​ដ៏​ខ្លាំង រួម​ជាមួយ​ថា​មពល​ថ្ម​ធំ ៥០០០mAh និង​ការ​សាក​ថ្ម​ល្បឿន​លឿន ១៨វ៉ាត់ realme 6i ធានា​ថា​អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​នៃ​ការ​កម្សាន្ត​ឥត​ដែនកំណត់។ ដូច​ដែល​បាន​រៀបរាប់​រួច​មក​ហើយ បន្ទះ​ឈីប​ដែល​មាន​កម្លាំង​ខ្លាំង​អាច​ជួយ​អ្នក​ឱ្យ​សន្សំ​សំចៃ​ថាមពល​បាន​កាន់​តែ​ច្រើន។ realme 6i ពិត​ជា​ជម្រើស​ដ៏ល្អ ប្រសិន​បើ​អ្នក​ចង់​ជ្រើស​រើស​ទូរសព្ទ​សម្រាប់​លេងហ្គេម។

ដូច​គ្នា​នេះ​ផង​ដែរ​ជា​មួយ​នឹង​កាមេរ៉ា​ក្រោយ​បួន​គ្រប់​ទំហំ ៤៨​MP អាច​និយាយ​បាន​ថា realme 6i គឺ​ល្អ​គ្រប់​ផ្នែក​ទាំងអស់។ ជាមួយ​នឹង​តម្លៃ​ក្រោម ២០០ដុល្លារ អាច​និយាយ​បាន​ថា​វា​ជា​ទូរសព្ទ​ដែល​សក្ដិសម​បំផុត​សម្រាប់​យុវវ័យ​ក្នុង​ការ​ជាវ​យក​មក​ប្រើប្រាស់។ បន្ទាប់​ពី​អ្នក​ដឹង​កាន់​តែ​ច្បាស់​អំពី realme 6i អ្នក​នឹង​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ទីផ្សារ​ផ្សេង​ទៀត​បាន​​និយាយ​អំពី​ទូរសព្ទ​​​​នេះ​ថា​ “ស្តេច​នៃ​ទូរសព្ទ​កម្រិត​ថវិកា​បាន​ត្រឡប់​មក​វិញ​ហើយ” ៕

មតិយោបល់