• 2020-05-20 03:59:58
  • ព័ត៌មាន

Nissan Juke ឆ្នាំ២០២០ ជិះ ១០០គ.ម៉ស៊ីសាំង ៥,៨លីត្រ ដាក់លក់តម្លៃសមរម្យបំផុត

  • 2020-05-20 03:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan Juke នឹងចេញលក់នៅលើទីផ្សារប្រទេសអូស្ត្រាលីជាផ្លូវការនាខែក្រោយ ប៉ុន្តែក្រុមហ៊ុនជប៉ុននេះបានប្រកាសតម្លៃ និងលក្ខណៈពិសេសរបស់វារួចស្រេចទៅហើយ។

រថយន្ត Nissan Juke សម្រាប់ទីផ្សារអូស្ត្រាលី នឹងចែកចេញជា ៥ម៉ូដែល គឺ Juke ST, ST+, ST-L និង Ti ដោយមានតម្លៃចាប់ពី ១៨ ១២០ដុល្លារ។ ជាស្តង់ដារ វាមានបំពាក់យ៉ាន់ Alloy ១៧អ៊ីញ, ចង្កៀង LED, ភ្លើង DRL, កាមេរ៉ាក្រោយ, សេនស័រក្រោយពេលចូលចត, កញ្ចក់ចំហៀងចុច និងកម្តៅ, អេក្រង់បង្ហាញព័ត៌មាន ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, មុខងារបញ្ជាដោយសំឡេង និងកុងទ័រទំហំ ៤,២អ៊ីញ។

បន្ថែមពីនេះ វាមានមុខងារជំនួយការបើកបរជាច្រើន ដូចជា Forward Collision Warning, Rear Cross-Traffic Alert, Lane Departure Warning, Intelligent Lane Intervention, Blind Spot Warning និង Emergency Stop Signal ជាដើម។.

រថយន្ត SUV ខ្នាតតូចនេះបំពាក់ម៉ាស៊ីនចំណុះ ១,០លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៣សេះ ប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ ៧វគ្គ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៨លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់