• 2020-05-19 04:21:11
  • ព័ត៌មាន

ចង់បានមុខងារបើកបរស្វ័យប្រវត្តិលើឡាន Tesla ត្រូវចាយលុយប៉ុន្មាន?

  • 2020-05-19 04:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា មុខងារ "បើកបរស្វ័យប្រវត្តិ” (Full Self-Driving) នឹងឡើងថ្លៃ ១ ០០០ដុល្លារ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។

បច្ចុប្បន្ន Option មុខងារដ៏ពិសេសនេះមានតម្លៃ ៧ ០០០ដុល្លារ ដូច្នេះមានន័យថា វានឹងឡើងទៅ ៨ ០០០ដុល្លារ។ លោក Musk បានបន្ថែមទៀតថា Option មួយនេះ នឹងកាន់តែថ្លៃជាងមុនទៅទៀត ពោលគឺអាចលើសតម្លៃ ១០០ ០០០ដុល្លារ នៅពេលដែលមុខងារនេះមានសមត្ថភាពពេញលេញ។

គួររំលឹកឲ្យដឹងថា មុខងារបើកបរស្វ័យប្រវត្តិ Full Self-Driving លើរថយន្ត Tesla ត្រូវបានបើកឲ្យទិញដំបូងក្នុងតម្លៃត្រឹម ៥ ០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបានឡើងថ្លៃបន្តិចម្តងៗរហូត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រភព៖ engadget ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់