• 2020-05-19 02:10:09
  • ព័ត៌មាន

FBI ប្រើពេលរាប់ខែ ទើបអាចបំបែកកូដអេក្រង់ iPhone បាន

  • 2020-05-19 02:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ព្យាយាម​អស់​ជា​ច្រើន​ខែ​រួច​មក​ ភ្នាក់ងារ FBI អាច​បំបែក​កូដ​អេក្រង់​លើ iPhone ដែល​ជា​របស់​ខ្មាន់​កាំភ្លើង​ដែល​បាញ់​បោះ​នៅ​​ស្ថានីយ​អាកាសចរណ៍​កងទ័ព​ជើង​ទឹក​ Pensacola សហរដ្ឋអាមេរិក​កាល​ពី​ខែ​ធ្នូ​ ២០១៩។ ភ្នាក់ងារ​ស៊ើបអង្កេត​អាច​បំបែក​កូដ​អេក្រង់​នេះ​បាន​ដោយ​មិន​មាន​ការ​ជួយ​ពី Apple នោះ​ទេ ប៉ុន្តែ​​​​ប្រធាន​ក្រុម​ FBI និង​​​ព្រះរាជអាជ្ញា​ William Barr ​ហាក់​ដូច​ជា​ខឹង​សម្បារ​នឹង Apple ខ្លាំង​នៅ​​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ។

ព្រះរាជអាជ្ញា​ William Barr (ខាងឆ្វេង) និងប្រធាន​ក្រុម​ FBI

អ្នក​ទាំង​ពីរ​បាន​និយាយ​ថា​ប្រព័ន្ធ​ការពារ​លើ​​ឧបករណ៍ (iPhone) របស់​ខ្មាន់​កាំភ្លើង​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ស៊ើបអង្កេត​មាន​ភាព​យឺតយ៉ាវ​ខ្លាំង។ លោក William Barr បាន​និយាយ​ដូច​នេះ​ថា ៖ "ដោយ​សារ​ការ​ខិត​ខំ​របស់ FBI – ហើយ​មិន​មែន​ដោយ​សារ Apple – យើង​អាច​ដោះ​សោ​ទូរសព្ទ​របស់​ Alshamrani (ខ្មាន់​កាំភ្លើង) បាន។” ​​​ព្រះរាជអាជ្ញា​​រូប​នេះ​បាន​លើក​ឡើង​ដែរ​ថា​​ដើម្បី​ដោះ​សោ​​បាន​គឺ​ត្រូវ​ប្រើ​ពេល​រាប់​ខែ និង​ត្រូវ​ចាយ​លុយ​ជា​ច្រើន​ផង​ដែរ។

ក្នុង​ការ​ស៊ើបអង្កេត​នេះ​ដែរ Apple គឺ​បាន​ផ្ដល់​ជូន FBI នូវ​ទិន្នន័យ​ iCloud ដែល​មាន​លើ​គណនី​របស់​ខ្មាន់​កាំភ្លើង​ និង​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដទៃ​ទៀត ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​អាច​ឲ្យ​គេ​​ដោះ​កូវ​លើ iPhone របស់​ខ្មាន់​កាំភ្លើង​បាន​នោះ​ទេ។ យ៉ាងណាក្ដី​​មន្ត្រី​អនុវត្តន៍​ច្បាប់​មិន​ពេញ​ចិត្ត​នឹង​ទិន្នន័យ​មាន​ក្នុង​ iCloud ដែល​ខ្លួន​ទទួល​បាន​ ហើយ​ចង់​ឲ្យ Apple ផ្ដល់​នូវ​វិធី​មួយ​ដើម្បី​ដោះ​លេខ​កូដ​ iPhone របស់​ឧក្រិដ្ឋជន ដែល​វា​មិន​អាច​កើត​មាន​នោះ​ទេ​ប្រសិន​បើ​គ្មាន​ Backdoor ចូល​ទៅ​ក្នុង Software iOS។

ក្រោយ​ពី​មាន​សំណើ​នេះ Apple បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត និង​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ទិន្នន័យ​ដែល​ខ្លួន​បាន​ផ្ដល់ ហើយ​បាន​លើក​ឡើង​ម្ដង​ទៀត​ថា​ "វា​គ្មាន​នូវ​ Backdoor ដែល​បង្កើត​ឡើង​សម្រាប់​តែ​មនុស្ស​ល្អ​នោះ​ទេ”៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់