• 2020-05-19 01:21:51
  • ព័ត៌មាន

មើលតម្លៃ Sony Xperia 1 II ដាក់លក់នៅជប៉ុន ចាប់ពីថ្ងៃសុក្រនេះ

  • 2020-05-19 01:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ផ្ដល់​សេវា​ទូរគមនាគមន៍​ជប៉ុន KDI បាន​ប្រកាស​ថា​នឹង​ចាប់​ផ្ដើម​លក់​ Sony Xperia 1 II នា​ថ្ងៃ​ទី ២២ ខែ​ឧសភា ជា​មួយ​តម្លៃ ១៣៣ ៦០០ យេន ដែល​ស្មើ​ប្រមាណ ១២៤៣ដុល្លារ សម្រាប់​ប្រភេទ RAM 8GB/អង្គ​ផ្ទុក 256GB។

ចំពោះ​កាល​បរិច្ឆេទ​ដាក់​លក់​លើ​ទីផ្សារ​សកល​លោក​ គេ​មិន​ទាន​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​ Xperia 1 II អាច​ដាក់​លក់​លើ​ទីផ្សារ​សកល​ចាប់​ពី​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ ដូច​នេះ​ការ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ អាច​នឹង​កើត​មាន​ឆាប់ៗ។

Sony បាន​ប្រកាស​ចេញ Xperia 1 II តាំង​ពី​ខែ​ឧសភា ដែល​វា​មាន​បំពាក់​អេក្រង់ OLED ទំហំ ៦,៥អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត 4K, មាន​កាមេរ៉ា​ ៣ គ្រាប់​ទំហំ ១២MP ដែល​មាន​សមត្ថភាព​ល្អ​ប្រសើរ​ជាង​មុន​ជា​ពិសេស​គឺ​ការ​ Autofocus និង​មាន​ថាមពល​ថ្ម​ទំហំ ៤០០០ mAh ផង​ដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់