• 2020-05-18 02:51:56
  • ព័ត៌មាន

គម្រោងផលិតភីកអាប់ Ranger Raptor V8 ត្រូវជាប់គាំង

  • 2020-05-18 02:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បានសម្រេចចិត្តដាក់គម្រោងសម្ងាត់ក្នុងការផលិតរថយន្តភីកអាប់ Ranger Raptor V8 ចោលមួយឡែកសិន ប៉ុន្តែវាមិនមែនមកពីបញ្ហាបច្ចេកទេសឡើយ គឺដោយសារតែបញ្ហាលុយ ទាក់ទងនឹងការធ្លាក់ចុះនៃប្រាក់ចំណូលសកល អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

ដំណឹង Ford ផលិត Ranger Raptor V8 ត្រូវបានលេចចេញឡើងកាលពីខែមករា ដោយនៅពេលនោះវាកំពុងស្ថិតក្នុងដំណើរការ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការពី Ford ឡើយ។

ទោះជាយ៉ាងណា បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ranger Raptor V8 អាចនឹងបំពាក់ម៉ាស៊ីនរបស់ Mustang GT ពោលគឺចំណុះ ៥,០លីត្រ V8។ យ៉ាងណាមិញ ព័ត៌មានអំពីភីកអាប់នេះនៅមានតិចតួចបំផុត ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ប្រភព ៖ whichcar

អត្ថបទ៖ សេង ឡុង

មតិយោបល់