• 2020-05-18 02:33:34
  • ព័ត៌មាន

Honda ផ្អាកផលិតម៉ូតូលុកព្រៃ CT125 Hunter Cub

  • 2020-05-18 02:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ CT125 Hunter Cub ស៊េរីឆ្នាំ២០២០ ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Honda Japan ទើបតែបានប្រកាសថា ការចេញលក់ម៉ូតូសម្រាប់លុកព្រៃនេះ នឹងត្រូវពន្យាពេល ដោយសារតែជំងឺកូវីដ-១៩ ស្របពេលដែលសង្វាក់ផលិតកម្មនៃម៉ូតូនេះ ក៏ត្រូវបានពន្យាពេលផងដែរ។

ម៉ូតូ C125 Super Cub បំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ដែលមានការឌីហ្សាញបែបធន់នឹងការជិះ Off-road តែម្តង។ មិនតែប៉ុណ្ណោះ វាបានបំពាក់ធុងសាំងធំជាងមុន, កែកុនប្រព័ន្ធបូម, ដាក់បំពង់ស៊ីម៉ាំងខ្ពស និងបន្ថែមអាវក្រោះការពារត្រង់ម៉ាស៊ីនផងដែរ។

ម៉ូតូខ្នាតតូចតែសមត្ថភាពខ្លាំងនេះ នឹងមានលក់នៅក្រៅប្រទេសជប៉ុនដែរ ជាមួយនឹងតម្លៃប្រហែលខ្ទង់ ៤ពាន់ដុល្លារ៕

ប្រភព ៖ imotorbike

អត្ថបទ៖ សេង ឡុង

មតិយោបល់