- 2020-05-17 06:06:48
- ព័ត៌មាន
realme 6i តម្លៃ ១៩៩ដុល្លារ មានបច្ចេកវិទ្យាពិសេសមួយជំនួយដល់ការលេងហ្គេមមួយគាប់ចិត្ត
- 2020-05-17 06:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
realme 6i តម្លៃ ១៩៩ដុល្លារ មានបច្ចេកវិទ្យាពិសេសមួយជំនួយដល់ការលេងហ្គេមមួយគាប់ចិត្ត
ចន្លោះមិនឃើញ
ថ្មីៗនេះមានព័ត៌មានអំពីដំណើរការរបស់ realme នៅអាស៊ីអាគ្នេយ៍ដែលជាប់ចំណាត់ថ្នាក់កំពូលទី៥ ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ នៅថ្ងៃទី១៦ ខែឧសភានេះ realme 6i ត្រូវបានដាក់លក់ជាផ្លូវការដែលជាអាវុធដ៏ខ្លាំងមួយទៀតដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។
realme 6i បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារផ្សេងទៀតដោយសារឈីប Helio G80 ដំបូងបង្អស់លើពិភពលោក រួមទាំងកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ48MP ថាមពលថ្ម ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា realme 6i ទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ពី realme 5i ។ realme 6i នេះមកជាមួយទំហំរ៉េម4GB+ទំហំផ្ទុក128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ ១៩៩ដុល្លារតែប៉ុណ្ណោះ។
realme 6i បំពាក់ជាមួយនឹងបន្ទះឈីប MediaTek Helio G80 ផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាហ្គេម “HyperEngine“ ដើម្បីបង្កើនសមត្ថភាពនៅពេលលេងហ្គេម។ លទ្ធផលគឺគុណភាពរូបភាពកាន់តែប្រសើរ និងអត្រា frame មានស្ថិរភាពជាងមុនដែលធ្វើឱ្យ realme 6i លេចធ្លោខ្លាំងខណៈពេលលេងហ្គេម។
ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យប្រសើរឡើងជាមួយ កាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ 48MP – កាមេរ៉ាគោលទំហំ 48MP, ឡេនទូលាយ ១១៩ដឺក្រេ (ទំហំ8MP) ឡេនព្រាលផ្ទៃខាងក្រោយ (ទំហំ2MP) និងឡេនម៉ាក្រូ ៤ស.ម (ទំហំ2MP) ។ នេះរឹតតែអាចដេញតាមលក្ខណៈពិសេសរបស់ម៉ូឌែលផ្សេងទៀតដែលមានជួរតម្លៃលើសពី៣០០ដុល្លារ ។
realme 6i ក៏មានការរចនាម៉ូដពីអ្នករចនាម៉ូដជប៉ុនដ៏ល្បី Naoto Fukasawa ដែលrealme កំពុងព្យាយាមស្វែងយល់ឱ្យកាន់តែជ្រៅទៅក្នុងទីផ្សារយុវវ័យ។
លើសពីនេះទៅទៀត realmeបានចេញផ្សាយជាផ្លូវការនូវផលិតផលAIoTដំបូងបង្អស់ គឺនាឡិកាឆ្លាតវៃនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ការតាមដានការផ្លាស់ប្តូរចលនា និងចង្វាក់បេះដូង អេក្រង់បង្ហាញពណ៌ស្រស់ស្អាត និងការសាកតាមUSBដោយផ្ទាល់ នាឡិកាឆ្លាតវៃនេះបានដាក់លក់ក្នុងតម្លៃ ២៨ដុល្លារ ដែលអាចបំពេញតម្រូវការជាប្រចាំរបស់អ្នកបាន៕