• 2020-05-15 03:31:17
  • ព័ត៌មាន

ធ្លាយចេញព័ត៌មានច្រើនទៀតអំពី Galaxy Note20

  • 2020-05-15 03:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជា​មួយ​គណនី YouTube ឈ្មោះ Greggles TV លោក Ross Young ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​​ប្រឹក្សា​ DCC បាន​​ផ្ដល់​ជូន​ដំណឹង​ជា​ច្រើន​អំពី Galaxy Note ជំនាន់​ថ្មី ដែល​រំពឹង​ថា​ប្រកាស​ចេញ​នា​ខែ​សីហា​ដូច​សព្វ​ដង។

Galaxy Note20 និង Note20+ អាច​ជា​ស្មាតហ្វូន​ដំបូង​ដែល​មាន​ប្រើ​ប្រាស់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ 3D Sonic Max ជំនាន់​ទី​ពីរ​របស់ Qualcomm។ ទ្រនាប់​ស្កេន​ម្រាម​ដៃ​នេះ​មាន​ទំហំ​ធំ ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ខែ​ធ្នូ ដោយ​វា​អាច​សម្គាល់​ម្រាម​ដៃ​បាន​ពីរ​ក្នុង​ពេល​តែ​មួយ ហើយ​វា​អាច​ដំណើរ​ការ​បាន​លឿន​ជាង Sesnor ជំនាន់​មុន។

ចំពោះ​ទីតាំង​កាមេរ៉ា Selfie របស់ Galaxy Note20 ទាំង​ពីរ​នឹង​ស្ថិត​នៅ​ទីតាំង​ដូច​ជា​ Galaxy Note 10 ដែរ ហើយ​ក៏​ដូច​គ្នា​នឹង​ត្រកូល​ Galaxy S20 ផង​ដែរ។ អេក្រង់ Galaxy Note20 រំពឹង​ថា​មាន​ទំហំ ៦,៤២អ៊ីញ ហើយ Note20+ មាន​ទំហំ ៦,៨៧អ៊ីញ។

Galaxy Note20 នឹង​មាន​​ផ្ដល់​ជូន​ជម្រើស​ RAM ទំហំ​ធំ​បំផុត​ដល់ ១៦GB ហើយ​ថាមពល​ថ្ម​រំពឹង​ថា​មាន​ចន្លោះ​ពី ៤០០០ mAh ដល់ ៥០០០ mAh។

លោក Young បាន​​ឲ្យ​ដឹង​ដែរ​ថា​ Galaxy Note ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​នា​ខែ​សីហា ជា​មួយ​នឹង​ Galaxy Fold ជំនាន់​ថ្មី ហើយ​អាច​ចេញ​លក់​នៅ​ចុង​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា៕​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់