• 2020-05-13 14:37:52
  • ព័ត៌មាន

ស្មាតហ្វូនសាកថ្មម្តងលេងបាន3ថ្ងៃ Huawei Y6p នឹងបង្ហាញមុខលើប៉ុស្តិ័ទូរទស្សន៍ហង្សមាស​នៅថ្ងៃសៅរ៍ខាងមុខនេះ

  • 2020-05-13 14:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ហួវៃ ត្រៀម​បង្ហាញ​នូវ​វត្តមាន ស្មាតហ្វូន​ស៊េរី​ថ្មី​សាក​ថ្ម​ម្តង​លេង​បាន3ថ្ងៃ Huawei Y6p ជា​ផ្លូវការ​ក្នុង​កម្មវិធី ប្រគំ​តន្ត្រី Huawei Y7 Concert ផ្សាយផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​ HDTV និង​ហ្វេសប៊ុក​ផេក Huawei Mobile ចាប់​ពី​ម៉ោង ៦ ដល់ ៨យប់ ថ្ងៃ​សៅរ៍ ទី​ ១៦ ឆ្នាំ ២០២០​ ខាង​មុខនេះ។

ស្មាតហ្វូន​ស៊េរី​ថ្មី Huawei Y6p តម្លៃ$139 កំពុង​ឆក់​យក​ប្រជាប្រិយ​ភាព​ខ្លាំង​ក្លា​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ទូទាំង​ប្រទេស​កម្ពុជា ដោយ​សារ​ថាមពល​ថ្ម​ធំ​មហិមា រូបរាង​ទាក់ទាញ ពណ៌​ទាន់​សម័យ​ស៊ីវិល័យ ​ថត​រូប​ប្លង់​ទូលាយ​ច្បាស់​ស្អាត និង​តម្លៃ​ល្អ​ស៊ី​ដាច់​គេ រហូត​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ភ្លូក​ទឹក​ភ្លូក​ដី។

លោក ថង សារី នាយក​ផ្នែក​គ្រប់គ្រង​ទីផ្សារ និង​ចែកចាយ​ផលិតផល​ឧបករណ៍​ឆ្លាតវៃ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ៖ "ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ ទើបក្រុមហ៊ុនហួវៃយើងខ្ញុំ គ្រោង​នឹង​បង្ហាញនូវ​វត្តមាន​ស្មាតហ្វូន​ស៊េរី​ថ្មី Huawei Y6p ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរ​បែប ជា​ពិសេស​គឺ​សាកម្តងលេងបាន3ថ្ងៃ នៅក្នុងកម្មវិធីប្រគំតន្ត្រីខ្នាតយក្ស ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស HDTV និង ហ្វេសប៊ុក​ផេក Huawei Mobile ចាប់​ពីម៉ោង ៦ ដល់ ៨យប់ ថ្ងៃសៅរ៍ ទី១៦ ឆ្នាំ២០២០ ខាងមុខនេះ។ រាល់​ការជាវ Huawei Y6p នឹង​ទទួល​បាន​កាដូ​បន្ថែម កាបូប​ស្ពាយ​ហួវៃ​ចំនួន1 ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់​ជាមួយ​នឹង​កញ្ចប់​អ៊ីនធឺណិត​ធំ​ហ្មង៎12 សប្តាហ៍ (ទទួល​ស៊ីមកាត​និង​កញ្ចប់​អ៊ីនធឺណិត​ធំ​ហ្មង៎​ចាប់​ពី​ថ្ងៃ​ទី ១៥ ឧសភា ដល់ ១៥ មិថុនា ២០២០) និង​មាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ស៊េរី​ទំនើប Audi Q2 មួយ​គ្រឿង​ភ្លាមៗ។"

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវ​បាន​រចនា​រូបរាង​ល្អ​ឯក មើល​ទៅ​ទាក់ទាញ​នឹង​មាន​ភាព​ស៊ីវិល័យ​ជាមួយ​នឹង​ពណ៌​ថ្មី​ស្អាត​ប្លែក គឺ​ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើន​នូវ​ភាព​ជឿជាក់​និង​ទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។ Huawei Y6p មានថាមពលថ្មធំមហិមាទំហំ 5000mAh ​កំដរ​អ្នក​លេង ហ្វេសប៊ុក IG TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់​ដាច់យប់ក៏មិនភ័យអស់ថ្ម ហើយ​ជា​ពិសេស​បំពាក់នូវមុខងារថ្មីគឺ Reverse Charging Technology អាច​សាកថ្ម​ទៅទូរសព្ទ​ផ្សេងទៀត​តាម​ឌុយ OTG និងអាចផ្ទេរ​ទិន្នន័យ រូបភាព​ឯក​សារ ក្នុង​ពេល​តែមួយ។

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ៣ គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង។ កាមេរ៉ាមេទំហំ 13MP សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី2 ទំហំ 5MP សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ 2MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់​ប៉ុស្តិ៍​តែម្តង។

Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App ​កុម្ម៉ង់​ម្ហូប Egets ឬ​ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេស​អាល្លឺម៉ង់​ មាន​រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំង​ពីរោះ​រណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុង​ស្ថានភាព​អ៊ូអរ​ឬក៏មនុស្សច្រើនក៏ដោយ។

សរុបមកប្រសិនបើចង់ឡើងស៊េរីទូរសព្ទថ្មីគុណភាពល្អ ថ្មកាន់បានយូរ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យ និងមានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ និងទទួលបានកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់ អាចពិចារណា Huawei Y6p សាកម្តងលេងបាន3ថ្ងៃ តម្លៃត្រឹមតែ $139 សូមប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/

មតិយោបល់