- 2020-05-13 07:25:56
- ព័ត៌មាន
មកមើលតម្លៃ កំពូលភីកអាប់ Ford F-150 Raptor ឆ្នាំ2020 ទើបដាក់លក់នៅកម្ពុជា!
- 2020-05-13 07:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលតម្លៃ កំពូលភីកអាប់ Ford F-150 Raptor ឆ្នាំ2020 ទើបដាក់លក់នៅកម្ពុជា!
ចន្លោះមិនឃើញ
ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ រថយន្ត F-150 Raptor ស៊េរីថ្មី2020 ដែលជាកំពូលរថយន្ត Pick Up Off-Road Performance ខ្នាតធំរបស់ក្រុមហ៊ុន Ford។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល Digital តាមរយៈការផ្សាយផ្ទាល់ នៅលើបណ្តាញសង្គម ចេញពីហ្វេសប៊ុកផេក (Facebook Page) Ford Cambodia។
រថយន្ត Ford F-150 Raptor ស៊េរីថ្មី ឆ្នាំ2020នេះ គឺជារថយន្ត Pick Up ខ្នាតធំដែលលក់ដាច់បំផុត រយះពេល 43ឆ្នាំជាប់ៗគ្នា នៅសហរដ្ឋអាមេរិច។ រថយន្តនេះបំពាក់ទៅដោយបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបចុងក្រោយបំផុតពីក្រុមហ៊ុន Ford ហើយត្រូវបានធ្វើការរចនារូបរាង និងផលិតឡើងដោយយក DNA របស់ Ford Performance ចំនែកស៊ុមរថយន្តត្រូវបានផលិតពីដែកថែបរឹងមាំ ជាពិសេសតួរថយន្ត និងខ្លុបខាងក្រោយត្រូវបានផលិតឡើងពីអាលុយមីញ៉ូម ដែលប្រើប្រាស់ក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិច (High-Strengh Military Grade Aluminium Alloy for Body and Bed) ដែលមានលក្ខណៈធន់រឹងមាំ និងជួយការពារការប៉ះទង្គិចផ្សេងៗ។ ក្រុមវិស្វករ Ford Performance Team បានធ្វើតេស្តរថយន្តនេះយ៉ាងម៉ត់ចត់ជាទីបំផុត ដោយផ្តោតជាសំខាន់ទៅលើភាពធន់ រឹងមាំ សមត្ថភាពនៃការអូសសណ្តោង ផាសុកភាព ប្រណិតភាព សុវត្ថិភាព ការជំនះឧបសគ្គគ្រប់ស្ថានភាពផ្លូវ និងជាពិសេសការបើកបរលើផ្លូវប្រភេទ Off-road។
Ford F-150 Raptor ស៊េរីថ្មី2020 បានបំពាក់ជាមួយនឹងម៉ាស៊ីន 3.5L V6 Twin-Turbo EcoBoost® High Output (HO) ជំនាន់ថ្មី កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ជួយកាត់បន្ថយចំហះ និងផលប៉ះពាល់ទៅលើបរិស្ថាន។ រថយន្តនេះ មានកម្លាំងសេស 450 PS កម្លាំង Torque 691Nm និងប្រើប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខឲ្យមានភាពរលូន និងងាយស្រួល។ ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹង បូម FOXTM 3.0 ជំនាន់ថ្មី (Internal Bypass Shocks with Live Vale) មានលក្ខណៈធន់ រឹងមាំ កាត់បន្ថយការរលាក់ ផ្តល់នូវផាសុកភាព មិនថាអ្នកបើកបរលើផ្លូវរលាក់ខ្លាំងក្នុងល្បឿនលឿនក៏ដោយ ដោយសារបូមនេះវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។
ចំពោះផ្នែកខាងក្នុងរថយន្តត្រូវបានរចនាម៉ូដធំទូលាយ ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព និងបំពាក់ដោយកាបូនហ្វៃប័រ (Carbon Fiber) ដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពប្រណិត ស្រស់ស្អាត និងទាក់ទាញថែមមួយកំរិតទៀត។ ចំនែកកៅអីវិញ រចនាបែបស្ព័រធំទូលាយ និងបំពាក់ដោយប្រព័ន្ធបញ្ឆេះរថយន្តពីចំងាយ និងប៊ូតុងចុចបញ្ឆេះរថយន្ត (Smart Key) បច្ចេកវិទ្យា SYNC 3ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា។
ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យរថយន្ត Ford F-150 Raptor នេះកាន់តែពិសេស និងអស្ចារ្យនោះគឺ ការបំពាក់នូវប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវជំនាន់ថ្មី (All-New Terrain Management SystemTM) ដែលអាចកំណត់ការបើកបរ បានរហូតដល់៧ជម្រើសខុសៗគ្នា ដែលមានដូចជា៖
លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “មានតែក្រុមហ៊ុន អ អិម អេ ខេមបូឌាតែមួយគត់ដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺរថយន្ត Pickup ខ្នាតធំ Ford F-150 និង F-150 Raptor នេះតែម្តង ហើយរាល់ការទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន អតិថិជននឹងទទួលបានការធានាផ្ទាល់ពីរោងចក្រចំនួន 3ឆ្នាំ ឬ 100,000Km រួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។”
ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីមួយទៀតដែលមានឈ្មោះថា “Ford Co-Pilot 360TM Technology” ដែលជាបច្ចេកវិទ្យាមួយផ្តល់នូវភាពឆ្លាតវៃ ជួយសំរួលដល់ការបើកបរ ផ្តល់នូវការការពារ និងសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ។ បច្ចេកវិទ្យាមួយនេះ ភ្ជាប់មកជាមួយនូវប្រព័ន្ធជំនួយការបើកបរចំនួន ១១ ដែលរួមមាន៖
ចំពោះរថយន្ត Ford F-150 Raptor ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើន សំរាប់អតិថិជនជ្រើសរើស ដែលរួមមានដូចជា ព៌ណស ក្រហម ខៀវ ប្រផេះ និងខ្មៅផងដែរ។ វាមានតម្លៃពិសេសត្រឹមតែ $128,000 តែប៉ុណ្ណោះ៕