• 2020-05-13 02:37:36
  • ព័ត៌មាន

ឡាន Lexus IS ឆ្នាំ២០២១ ថ្មី នឹងមានអ្វីប្លែកខ្លះ?

  • 2020-05-13 02:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Lexus IS ឆ្នាំ២០២១ នឹងមិនមានការឌីហ្សាញថ្មីទាំងស្រុងឡើយ ហើយក៏មិនប្រើគ្រោងឆ្អឹង TNGA-L ថ្មីដែរ។ ផ្ទុយទៅវិញ វានឹងប្រើគ្រោងឆ្អឹង New N ដែលចេញកាលពីឆ្នាំ២០១៣ ប៉ុន្តែមិនមែនបានន័យថា ការបើកបររបស់វានៅដដែលឡើយ ព្រោះគ្រោងឆ្អឹងនេះ រួមទាំងប្រព័ន្ធបូមត្រូវបានអាប់ដេតបន្ថែម។

ដោយឡែក ការឌីហ្សាញផ្នែកខាងក្រៅវិញ វានឹងយកតាមម៉ូដែលចុងក្រោយបង្អស់របស់ Lexus ពោលគឺម៉ូដែល LS ដែលជារថយន្ត Sedan ប្រណីតខ្លាំងបំផុតប្រចាំត្រកូល។

ក្រឡេកមកមើលផ្នែកម៉ាស៊ីនវិញ Lexus IS ឆ្នាំ២០២១ នឹងផ្តល់ជម្រើសម៉ាស៊ីនជាច្រើន ដូចជា ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ, ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦០សេះ និង ម៉ាស៊ីន ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង កម្លាំង ៣១១សេះ។ ម៉ាស៊ីនទាំង ៣ ប្រភេទនេះ នឹងប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ ប៉ុន្តែប្រភេទម៉ាស៊ីន ៦ស៊ីឡាំងក៏មានជម្រើសប៉ុងពីរដែរ។

គួរបញ្ជាក់បន្ថែមថា Lexus នឹងមិនផលិតម៉ូដែល IS F ឡើយ។ ជំនួសមកវិញ ក្រុមហ៊ុនរថយន្តជប៉ុននេះកំពុងពិចារណាផលិតម៉ូដែល IS 500 ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤១៦សេះ៕

ប្រភព៖ MotorTrend ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់