• 2020-05-13 01:00:00
  • ព័ត៌មាន

ប្រមាញ់បានរូបរាង Mercedes S-Class ឆ្នាំ២០២១ ប្លែកខ្លាំងទាំងក្រៅ និងក្នុង

  • 2020-05-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ គេប្រមាញ់បានរូបរាងទាំងស្រុងនៃរថយន្ត Mercedes-Benz S-Class ស៊េរីឆ្នាំ២០២១ ដែលជាជំនាន់ថ្មី និងផ្លាស់ប្តូររូបរាងថ្មីសន្លាងតែម្តង ទាំងផ្នែកខាងក្រៅ និងខាងក្នុង។

រូបថតជាច្រើនសន្លឹក ដែលស្ទើរតែគ្មានកន្លែងបិទបាំង នៃរថយន្ត S-Class ជំនាន់ថ្មីនោះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញឲ្យឃើញការឌីហ្សាញថ្មី មើលទៅរាងស្លីម និងស្ព័រជាងមុន។ ចំណែកឯផ្នែកខាងក្រោយ វាក៏បានផ្លាស់ប្តូរការឌីហ្សាញចង្កៀងថ្មី ស្រដៀងទៅនឹងត្រកូល A-Class ដែរ។

អ្វីដែលរឹតតែប្លែកនោះ គឺកាប៊ីនខាងក្នុង ដែលត្រូវបានឌីហ្សាញ និងរៀបចំ ខុសពីស៊េរីចាស់ខ្លាំងមែនទែន។ គួរឲ្យដឹងថា រថយន្ត Mercedes-Benz S-Class ស៊េរីឆ្នាំ២០២១ ដែលប្រើគ្រោងឆ្អឹង MRA II នឹងមានរូពរាងធំជាងមុន ហើយក៏មានបំពាក់មុខងារបើកបរស្វ័យប្រវត្តិកម្រិត៣ ក៏ដូចជាប្រព័ន្ធបូម Active Suspension ផងដែរ។

S-Class ថ្មី នឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅក្នុងខែកញ្ញានៅអឺរ៉ុប ហើយអាចនឹងចេញលក់នៅ ២ខែបន្ទាប់ ខណៈតម្លៃនឹងត្រូវបង្ហាញនាពេលនោះតែម្តង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់