• 2020-05-12 06:19:36
  • ព័ត៌មាន

CEO ក្រុមហ៊ុនចេញមក Live លក់ទំនិញនៅចិន អាចរកបានរាប់លានដុល្លារ ក្នុងពេលតែប៉ុន្មានម៉ោង

  • 2020-05-12 06:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ការ​ Live លក់​ទំនិញ​​​បាន​ក្លាយ​ជា​ប្រព័ន្ធ​លក់​ទំនិញ​អនឡាញ​ដែល​រីក​លូតលាស់​ខ្លាំង​មួយ​នៅ​ប្រទេស​ចិន។ Influencer និង​តារាៗ​ភាគ​ច្រើន​​គឺ​ជា​អ្នក​ដែល​គេ​​ឧស្សាហ៍​ឃើញ​មុខ​​ Live លក់​ទំនិញ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ទំនោរ​ថ្មី​មួយ​ទៀត​ដែល​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំ​​ចេញ​មុខ​ Live ផ្ទាល់​តែ​ម្ដង។

ទំនោរ​ថ្មី​នេះ​សង្កេត​ឃើញ​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង​សម្បើម។ ជាក់​ស្ដែង​ដូច​ជា​​ Li Jing ​ដែល​ជា​ប្រធាន​​នៃ​ក្រុមហ៊ុន​​គ្រឿង​បរិក្ខារ​ផ្ទះ​ឈ្មោះ Mendale Textile អាច​លក់​ទំនិញ​បាន​តម្លៃ ៣,៥លាន​ដុល្លារ​ សម្រាប់​ក្រុមហ៊ុន​ខ្លួន តាម​រយៈ​ការ​ Live លក់​រយៈពេល ៤ម៉ោង កាល​ពី​ខែ​មីនា។

Jame Liang ដែល​ជា​ប្រធាន​ និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ធ្វើ​ដំណើរ​ឈ្មោះ Trip.com អាច​លក់​កញ្ចប់​ធ្វើ​ដំណើរ​បាន ៨,៤លាន​ដុល្លារ សម្រាប់​ការ Live ​ចំនួន​ ៥ដង ដែល​ម្ដងៗ​គឺ​រយៈពេល​ ១ម៉ង។ ហើយ​នៅ​ថ្ងៃ​ទី ១០ ឧសភា ប្រធាន​នៃ​​ក្រុមហ៊ុន Gree Electric ឈ្មោះ Dong Mingzhu អាច​លក់​គ្រឿង​បរិក្ខារ​ផ្ទះ​បាន​ជាង ៤៣,៧លាន​ដុល្លារ តាម​រយៈ​ការ Live លក់​រយៈពេល ៣ម៉ោង​ប៉ុណ្ណោះ។

ការ​ Live លក់​ទំនិញ​នៅ​ចិន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ជា​ច្រើន​រួម​មាន​នៅ​លើ​វិបសាយ​លក់​ទំនិញ Taobao និង JD រួម​ទាំង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូច​ជា Douyin (ជា​ TikTok នៅ​ប្រទេស​ចិន) និង Kuaishou ជា​ដើម។

ផ្អែក​តាម​របាយការណ៍​ពី iiMedia Research បាន​ឲ្យ​ដឹង​ថា​ការ Live លក់​ទំនិញ​នៅ​ចិន​​មាន​ទំហំ​ទឹក​ប្រាក់​ ៦១​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ ២០១៩។ ថ្មីៗ​នេះ​ដោយ​សារ​មនុស្ស​ជា​ច្រើន​ត្រូវ​នៅ​ផ្ទះ​ព្រោះ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ការ​ Live លក់​ទំនិញ​កាន់​តែ​ផ្ទះ​ខ្លាំង ហើយ​ iiMedia Research ដដែល​បាន​ប៉ាន់​ស្មាន​ថា​វិស័យ​នេះ​​កើន​ទំហំ​ទឹក​ប្រាក់​ដល់ ១២៩​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០៕

ប្រភព៖ thenextweb ប្រែ​សម្រួល៖ សុខហេង

មតិយោបល់