- 2020-05-12 02:59:10
- ព័ត៌មាន
Galaxy Note20 នឹងមិនមានប្រភេទ Ultra ឡើយ
- 2020-05-12 02:59:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note20 នឹងមិនមានប្រភេទ Ultra ឡើយ
ចន្លោះមិនឃើញ
អ្នកវិភាគ Ross Young ដែលគេតែងតែជឿជាក់ខ្ពស់លើដំណឹងដែលលោកផ្ដល់ជូន បានបញ្ចេញព័ត៌មានលេចធ្លាយទាក់ទងនឹងស្មាតហ្វូនត្រកូល Galaxy Note20 របស់ Samsung។
អ្នកវិភាគខាងលើបានឲ្យដឹងថា Galaxy Note20 នឹងមិនមានប្រភេទ Ultra នោះទេ ដោយ Galaxy Note20+ នឹងជាស៊េរីខ្ពស់ជាងគេបំផុត ខុសពីត្រកូល Galaxy S20។ Galaxy Note20+ នឹងមានអេក្រង់ទំហំធំជាងមុនបន្តិចពីទំហំ ៦,៨អ៊ីញ ឡើងមកដល់ ៦,៨៧អ៊ីញ ដែលមានកម្រិតបង្ហាញ ៣០៩៦x១៤៤៤ភីកសែល និងដង់ស៊ីតេរូបភាព ៤៩៧PPI។ អេក្រង់របស់វាក៏នឹងមាន Refresh Rate 120Hz ជាមួយបច្ចេកវិទ្យា LTPO ដែលអាចសន្សំសំចៃថាមពលបានខ្ពស់។
ចំណែក Galaxy Note20 ធម្មតាក៏មានអេក្រង់ទំហំធំជាងមុនបន្តិចឡើងមកដល់ ៦,៤២អ៊ីញ និងរក្សាកម្រិតបង្ហាញត្រឹម 1080p+ ដដែល។ អេក្រង់នេះក៏នឹងមាន Refresh Rate 120Hz ដូច Galaxy Note20+ ដែរ៕