• 2020-05-12 01:12:45
  • ព័ត៌មាន

iPhone 12 តម្លៃធូរ អាចប្រើអេក្រង់ OLED របស់ក្រុមហ៊ុនចិននេះ

  • 2020-05-12 01:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jon Prosser ម្ចាស់​គណនី FrontPageTech ដែល​កន្លង​មក​បាន​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​ចំៗ​ជា​ច្រើន​លើក​ទាក់ទង​នឹង​​ផលិតផល​មិន​ទាន់​ប្រកាស​ចេញ​របស់ Apple បាន​បញ្ចេញ​ដំណឹង​បន្ថែម​ទៀត​ទាក់ទង​នឹង iPhone 12 ដែល​រំពឹង​ថា​ប្រកាស​ចេញ​នា​​អំឡុង​ខែ​កញ្ញា​ដូច​រាល់​ដង។

ជា​ដំបូង​ចាប់​ផ្ដើម​ជា​មួយ​ឈ្មោះ​ ដែល​ iPhone ​ថ្មី​ទាំង​បួន​ម៉ូដែល​នឹង​ប្រើ​ឈ្មោះ iPhone 12, iPhone 12 Max, iPhone 12 Pro និង iPhone 12 Pro Max។

iPhone 12 នឹង​ប្រើ​ប្រាស់​នូវ​អេក្រង់ OLED ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ចិន BOE ចំណែក​ឯ iPhone 12 Pro វិញ​គឺ​នឹង​ប្រើ​ប្រាស់​បន្ទះ​អេក្រង់ OLED របស់ Samsung ដែល​មាន​គាំទ្រ​នូវ ProMotion (Refresh Rate 120Hz) ទៀត​ផង។

ចំណែក​តម្លៃ​វិញ​ក៏​គួរ​ចាប់​អារម្មណ៍​ដែរ ដោយ iPhone 12 មាន​តម្លៃ​ចាប់​ពី ៦៤៩ដុល្លារ ធូរ​ថ្លៃ​ជាង iPhone 11 ប្រមាណ ៥០ដុល្លារ។ គួរ​បញ្ជាក់​ថា​ iPhone ទាំង​បួន​គឺ​សុទ្ធ​តែ​គាំទ្រ​នូវ​សេវា 5G។

Prosser និយាយ​ថា​អេក្រង់ ProMotion នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​សារ​វិស្វករ​របស់ Apple កំពុង​ធ្វើ​ការ​កែ​​សម្រួល​វា​ជា​មួយ​ Settings មួយ​ដែល​អាច​ផ្លាស់​ប្ដូរ​ពី 60Hz ទៅ 120Hz ដោយ​ស្វ័យប្រវត្តិ​ដើម្បី​សន្សំសំចៃ​ថាមពល​ថ្ម៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់