• 2020-05-08 02:07:53
  • ព័ត៌មាន

Lamborghini ចេញឡានថ្មីមួយម៉ូដែលទៀត តម្លៃ ២៣ម៉ឺនដុល្លារ

  • 2020-05-08 02:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lamborghini ទើបតែបានប្រកាសចេញនូវរថយន្តស្ព័រថ្មីមួយម៉ូដែលទៀត គឺ Huracan EVO RWD Spyder។

រថយន្តបើកដំបូលបាន Huracan EVO RWD Spyder នេះ មានតម្លៃ ២២៩ ៤២៨ដុល្លារនៅសហរដ្ឋអាមេរិក ដោយបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ Naturally-aspirated V10 មានកម្លាំង ៦០២សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខ Dual-cluth ៧វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២៤គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តនេះមានទម្ងន់ត្រឹមតែ ១ ៥០៩គីឡូក្រាមប៉ុណ្ណោះ។ ដំបូលទន់របស់វាអាចបើកបានក្នុងរយៈពេល ១៧វិនាទី ទោះបីកំពុងបើកបររហូតដល់ល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Lamborghini Huracan EVO RWD Spyder ស៊េរីឆ្នាំ២០២០ នេះ នឹងមានលក់នារដូវក្តៅ ឆ្នាំ២០២០ ខាងមុខ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់