• 2020-05-07 07:11:49
  • ព័ត៌មាន

Samsung កំពុងពិចារណាដាក់កាមេរ៉ាមេ ១៥០MP លើ Galaxy S21

  • 2020-05-07 07:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ចុង​ក្រោយ​មួយ​មាន​ប្រភព​ចេញ​ពី​តៃវ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ Samsung កំពុង​ធ្វើ​តេស្ត​ប្រព័ន្ធ​កាមេរ៉ា​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់ Galaxy S ជំនាន់​ថ្មី​ចេញ​ឆ្នាំ ២០២១ ខាង​មុខ។

មួយ​ម៉ូដែល​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​គឺ​មាន​បំពាក់​នូវ​កាមេរ៉ា​មេ​ទំហំ ១៥០MP, មាន​កាមេរ៉ា Telephoto ទំហំ ៦៤MP, កាមេរ៉ា Wide-Angle ទំហំ ១៦MP និង​កាមេរ៉ា Macro ទំហំ ១២MP។ ហើយ​វា​មាន​ដក​ចេញ​នូវ​ Laser Autofocus ផង​ដែរ ដែល​ទំនង​ជា​ជំនួស​ដោយ​បច្ចេកវិទ្យា Focus ថ្មី សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​លើ Galaxy S20 Ultra។

ម៉ូដែល​នេះ​ដែរ​គឺ​មាន​ចំនួន​ពីរ​ប្រភេទ​ដែល​គេ​កំពុង​សាក​ល្បង។ ទី​មួយ​គឺ​វា​មាន​មុខងារ​រក្សា​លំនឹង OIS នៅ​លើ​កាមេរ៉ា​មេ, កាមេរ៉ា Telephoto និង​កាមេរ៉ា Selfie ហើយ​មួយ​ប្រភេទ​ទៀត​គឺ​មាន​ OIS លើ​កាមេរ៉ា​មេ, កាមេរ៉ា Telephoto និង​កាមេរ៉ា Wide-Angle។

យ៉ាងណាក្ដី​ដំណឹង​នេះ​នៅ​មិន​អាច​ទុក​ចិត្ត​បាន​ខ្ពស់​នៅ​ឡើយ​ទេ ដែល​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​​ដោយ​សារ​ការ​អភិវឌ្ឍ​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​នៅ​ឡើយ។ ដំណឹង​ច្បាស់​អំពី Galaxy S ជំនាន់​ថ្មី អាច​នឹង​លេច​ចេញ​យ៉ាង​ហោច​ណាស់ គឺ​ចាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ​ត​ទៅ៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់