• 2020-05-07 03:21:05
  • ព័ត៌មាន

មកមើលឡាន G-Class បំពាក់កៅអី ៣ជួរ កម្របានឃើញ

  • 2020-05-07 03:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mercedes-Benz G-Class ដែលផលិតចេញពីរោងចក្រមក គឺមានបំពាក់កៅអីតែ ២ជួរ សម្រាប់មនុស្សសរុប ៥នាក់ប៉ុណ្ណោះ។

ថ្មីៗនេះ ក្រុមហ៊ុនកែរថយន្តអាល្លឺម៉ង់មួយឈ្មោះ Hofele បានបង្ហាញការកែរថយន្ត G-Class ដើម្បីដាក់កៅអី ៣ជួរ អាចអង្គុយបានមនុស្ស ៦នាក់។ ការកែបន្ថែមកៅអីនេះគឺពិតជាសាមញ្ញមែនទែន ដោយគ្រាន់តែប្តូរកៅអីជួរទី២ ចេញ រួចបន្ថែមកៅអីជួរទី៣ ជាការស្រេច។ ប៉ុន្តែវាក៏មានចំណុចអវិជ្ជមានមួយដែរ ដោយសារតែកន្លែងដាក់ឥវ៉ាន់ខាងក្រោយ ត្រូវបង្រួមតូចជាងមុន។

បន្ថែមពីនេះ Hofele ក៏បានបន្ថែមឈ្នាន់ចំហៀងអូតូ, លេងកាងថ្មី, បន្ថែម Carbon-Fiber, អំពូលលើដំបូល និងគម្របកង់សាគួរ Carbon-Fiber ទៀតផង។ រថយន្តដែលកែនេះគឺជាម៉ូដែល G63 ដូច្នេះវាបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥៧៧សេះឯណោះ៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់