• 2020-05-06 09:00:00
  • ព័ត៌មាន

កាដូបន្ថែមសម្រាប់​​ realme 5i, realme 6 និង 6Pro មានសុពលភាពក្នុងអំឡុង realme DAY ប៉ុណ្ណោះ

  • 2020-05-06 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី realmeបានប្រលោកចូលមកទីផ្សារកម្ពុជាតាំងពីខែវិច្ឆិកាឆ្នាំមុនរហូតមកដល់សព្វថ្ងៃនេះ realmeបានសំរេចនូវវឌ្ឍនភាពដ៏ធំធេងនៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យនៃrealme មិនអាចកើតឡើងបានទេប្រសិនបើគ្មានការគាំទ្រពីអតិថិជន។ សម្រាប់ការកោតសរសើរចំពោះការគាំទ្ររបស់អ្នកប្រើប្រាស់ realmeនឹងបង្កើតនូវកម្មវិធី realme DAYនៅថ្ងៃទី៨ និងទី៩ ខែឧសភា ក្នុងគោលបំណងថ្លែងអំណរគុណចំពោះអ្នកដែលតែងតែគាំទ្រrealmeកន្លងមក។

ពេលនេះ realme ផ្តល់នូវអត្ថប្រយោជន៍រួមគ្នា ជាមួយនឹងម៉ូឌែលដែលទទួលបានការពេញនិយមយ៉ាងខ្លាំង៖ ម៉ូឌែលដែលមានថាមពលថ្មកម្លាំងខ្លាំងrealme 5i និងម៉ូឌែលដែលទើបតែប្រកាសចេញថ្មីៗនេះជាមួយនឹងកំពូលកាមេរ៉ា កំពូលអេក្រង់ ៖ realme 6 និង realme 6 Pro។

*កាដូបន្ថែម

នៅក្នុងអំឡុងថ្ងៃទី៨ និងថ្ងៃទី៩ នេះអតិថិជនដែលបានទិញ realme 6 ឬ realme6 Pro នឹងទទួលបានកាដូ Powerbank បន្ថែមពីលើកាដូដែលមានស្រាប់ក៏ដូចជាលេខស្មាត Silver ដែលមានតំលៃរហូតដល់ទៅ ១២៩ ដុល្លារ។

អតិថិជនដែលទិញ realme 6 & 6 Pro ក្នុងរយៈពេល២ថ្ងៃនេះ អាចទទួលបាន លេខ Smart ដែលអាចទៅបើកបាននៅមជ្ឈមណ្ឌលសេវាកម្ម Smart នៅកំឡុងថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែឧសភា។

ដូចគ្នានេះផងដែរអតិថិជនដែលទិញ realme 5i នឹងទទួលបានអាវយឺត fast-dry ដ៏ស្រស់ស្អាតបន្ថែមពីលើកាដូដែលមានស្រាប់ ។

អត្ថប្រយោជន៍ផ្សេងៗក្រៅពីអតិថិជនថ្មី realme ក៏នឹងមានអត្ថប្រយោជន៍សម្រាប់អ្នកដែលបានក្លាយជាអតិថិជនរបស់យើងរួចទៅហើយដែរ៖

  • ក្នុងកំឡុងពេល realme DAYនេះដែរ អតិថិជនគ្រាន់តែធ្វើការបង្ហោះស៊ែរចែករំលែកការផ្សព្វផ្សាយrealme DAY ហើយទទួលបានការ Like លើសពីចំនួន៥០ នឹងទទួលបានការបញ្ចុះតម្លៃ២០%សម្រាប់សេវាកម្មជួសជុលនិងសេវាកម្មរួមមានការបិទស្គ្រីន ការសម្អាតទូរស័ព្ទ និងសេវាកម្មសម្លាប់មេរោគទូរស័ព្ទដោយឥតគិតថ្លៃផងដែរ។ (សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់មជ្ឈមណ្ឌលសេវាកម្ម) ។

  • រាល់សេវាកម្មក្នុងការជួសជុលក្នុងកំឡុងពេលrealme DAY គឺមិនគិតថ្លៃទេ។

សម្រាប់ព័ត៌មានលំអិតអំពីrealme DAY សូមចូលទៅកាន់តំណខាងក្រោម៖ realmedaykh

អត្ថបទ៖ រក្សា

មតិយោបល់