• 2020-05-06 03:22:47
  • ព័ត៌មាន

ពូកែទម្លាយព័ត៌មានបែកធ្លាយពេក ត្រូវអនុប្រធានជាន់ខ្ពស់របស់ Apple ប្លុកចោល

  • 2020-05-06 03:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jon Prosser ​ម្ចាស់​គណនី YouTube ឈ្មោះ FrontPageTech ​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ចែក​រំលែក​ព័ត៌មាន​លេច​ធ្លាយ​ចំៗ​ទាក់ទង​នឹង Apple ត្រូវ​បាន​អនុប្រធាន​​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​របស់ Apple លោក Philip Schiller ប្លុក​លើ​បណ្ដាញ​ Twitter។

Jon បាន​សរសេរ​ថា ៖ "ខ្ញុំ​គិត​ថា Apple មិន​ចូល​ចិត្ត​ខ្ញុំ​នោះ​ទេ។ ទើប​តែ​ត្រូវ​ប្លុក​ដោយ​អនុប្រធាន​ជាន់​​ខ្ពស់​ផ្នែក​ទីផ្សារ។ មិន​សំខាន់​នោះ​ទេ។ Phil ប្រហែល​ជា​មិន​ចូល​ចិត្ត​ការ​បែក​ធ្លាយ​ដំណឹង​ទាក់ទង Apple នោះ​ទេ។​”

គួរ​ដឹង​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ Jon បាន​ឲ្យ​ដំណឹង​បែក​ធ្លាយ​ចំៗ​ចំនួន​ពីរ ទី​មួយ​គឺ​អំពី​ថ្ងៃ​ប្រកាស​ចេញ iPhone SE ជំនាន់​ថ្មី ដែល​ Jon បាន​ប្រាប់​ថា​ Apple នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ១៥ ខែ​មេសា ដែល​ចុង​ក្រោយ​វា​ក្លាយ​ជា​ការ​ពិត​មែន។ ទី​ពីរ​​ថ្ងៃ​ប្រកាស​ចេញ MacBook 13-inch ថ្មី ដែល​ Apple បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ៤ ឧសភា​កន្លង​ទៅ​នេះ។ ក្រៅ​ពី​នេះ Jon ក៏​បាន​ទម្លាយ​ដំណឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​អំពី iPhone ជំនាន់​ថ្មី ក្នុង​នោះ​មាន​ដំណឹង​​អំពី​តម្លៃ​ផង​ដែរ៕​​​

ប្រភព៖ Twitter ប្រែ​សម្រួល៖ សុខហេង

មតិយោបល់