• 2020-05-06 02:40:32
  • ព័ត៌មាន

ម្ចាស់ iPhone 4 និង iPhone 4s ក្នុងរដ្ឋមួយ បានម្នាក់ ៣ដុល្លារពី Apple

  • 2020-05-06 02:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្រេច​ធ្វើ​ការ​ដោះ​ស្រាយ​នូវ​ពាក្យ​បណ្ដឹង​តាង​នាម​នៅ​ California ដែល​បាន​ចោទ​ប្រកាន់ Apple ថា​មាន​ចេតនា​ធ្វើ​ឲ្យ​ FaceTime លើ iPhone ស៊េរី​ចាស់​ដំណើរ​ការ​លេង​បាន។ ផ្អែក​តាម Law360 បាន​ឲ្យ​ដឹង​​ថា Apple សម្រេច​លើ​កិច្ច​ព្រមព្រៀង​ជា​ទឹក​ប្រាក់ ១៨លាន​ដុល្លារ​សម្រាប់​ករណី​នេះ។

តាម​រយៈ​ការ​ដោះ​ស្រាយ​នេះ​ ៩០% នៃ​សមាជិក​បណ្ដឹង​តាង​នាម​ នឹង​ទទួល​បាន​ប្រាក់​សំណាង​តាម​រយៈ​​ការ​ផ្ញើ​ម៉ែល​ ឬ​តាម​អេឡិចត្រូនិក។ មាន​ឧបករណ៍​ចំនួន ៣,៦ លាន​គ្រឿង ដែល​រង​គ្រោះ​ដោយ​សារ​ការ​អាប់ដេត ហើយ​សមាជិក​នៃ​ពាក្យ​បណ្ដឹង​ម្នាក់ៗ​អាច​នឹង​ទទួល​បាន​ប្រមាណ ៣ដុល្លារ​ម្នាក់។

វិបសាយ​ Law360 បាន​ឲ្យ​ដឹង​ថា​ពាក្យ​បណ្ដឹង​នេះ​គឺ​តំណាង​ឲ្យ​ម្ចាស់ iPhone 4 និង iPhone 4s មិន​មាន​ Jailbreak ទាំង​អស់​នៅ California សហរដ្ឋអាមេរិក ដែល​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 6 ឬ​ទាប​ជាង​នេះ។ ៣០% នៃ​ទឹក​ប្រាក់​​​នឹង​បាន​ទៅ​លើ​អ្នក​ប្រឹក្សា​បណ្ដឹង​តាង​នាម​ក្រុម ហើយ​ដើម​បណ្ដឹង​ ២រូប ដែល​ជា​អ្នក​ដាក់​ពាក្យ​បណ្ដឹង​នឹង​ទទួល​បាន​ម្នាក់ ៧ ៥០០ ដុល្លារ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់