• 2020-05-06 02:00:02
  • ព័ត៌មាន

ឈ្មោះកូនរបស់មេ Tesla ធ្វើឲ្យគេឈឺក្បាល គិតមិនយល់អត្ថន័យ

  • 2020-05-06 02:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ Tesla និង SpaceX លោក Elon Musk ជា​មួយ​នឹង​មិត្ត​ស្រី​ Grimesដែល​ជា​តារា​ចម្រៀង​កាណាដា​​ បាន​កើត​បាន​កូន​​ដំបូង​កាល​ពី​យប់​ថ្ងៃ​ចន្ទ ដែល​ជា​កូន​ប្រុស។

លោក Elon Musk បាន​ធ្វើ​ឲ្យ​គេ​ងឿង​ឆ្ងល់​ខ្លាំង​ជា​មួយ​ការ​ដាក់​ឈ្មោះ​កូន​ ដែល​លោក​បាន​ដាក់​ឲ្យ​ថា "X Æ A-12 Musk”។ មិន​មាន​ការ​បញ្ជាក់​ថា​នេះ​គឺ​ជា​ការ​លេង​សើច ឬ​ជា​ប្រស្នា​អ្វី​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ Grimes បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ឈ្មោះ​នេះ តាម​រយៈ Twitter របស់​ខ្លួន។

X គឺ​ជា​អញ្ញាត់, Æ គឺ​ជា​ការ​ប្រកប​ទី ១១ នៃ AI, A-12 គឺ​​តំណាង​ឲ្យ SR-17 ដែល​ជា​យាន​សំណព្វ​ចិត្ត​មួយ​ប្រភេទ​របស់​គូ​ស្នេហ៍​នេះ ហើយ A ក៏​តំណាង​ឲ្យ​​បទ Archangel ជា​បទ​ដែល Grimes ចូល​ចិត្ត​ខ្លាំង។ ទោះ​យ៉ាងណា​គេ​នៅ​មិន​ដឹង​ច្បាស់​ថា​ឈ្មោះ​នេះ​អាន​ដោយ​របៀប​ណា​នោះ​ទេ៕​​​

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់