• 2020-05-05 08:01:22
  • ចំណេះដឹង

ចាប់អារម្មណ៍អត់? កុំព្យូទ័រផ្សេង​មាន​ស្ទីកគ័រ​ Intel Inside អត់​តែ​ MacBook

  • 2020-05-05 08:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​យួរ​ដៃ​ភាគ​ច្រើន​តែង​ឃើញ​មាន​បិត​ស្ទីកគ័រ​ Intel Inside អម​ជា​មួយ​នឹង​ស្ទីកគ័រ​ជា​ច្រើន​ទៀត។ ចម្លែក​អី​តែ​ MacBook របស់​ Apple ប្រើ CPU របស់​ Intel ដែរ​ ប៉ុន្តែ​មិន​មាន​បិត​ស្ទីកគ័រ​ Intel Inside ឡើយ។

អ្នក​ប្រើ​ MacBook ភាគ​ច្រើន​ប្រហែល​យល់​ថា​មក​ពី​​បិត​ស្ទីកគ័រ​ទៅ​មិន​ស្អាត​ ហេតុ​នេះ​ទើប​ Apple សម្រេច​ចិត្ត​មិន​បិត។ ប៉ុន្តែ​ហេតុផល​ពិត​ប្រាកដ​គឺ​ផ្សេង​ពី​នេះ ព្រោះ​ថា​​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដទៃ​ដូច​ជា​ Dell ឬ Asus ជា​ដើម​ បិត​ស្ទីកគ័រ​នេះ​ដើម្បី​ទទួល​បាន​លុយ​ពី​ Intel។ ដោយ​ឡែក​ចំពោះ​ Apple វិញ​​​សុខ​ចិត្ត​ដំឡើង​ថ្លៃ​កុំព្យូទ័រ​របស់​ខ្លួន​ជា​ជាង​ការ​បិត​ស្ទីកគ័រ​នេះ​លើ​កុំព្យូទ័រ។

ដូច​នេះ​ចម្លើយ​ខ្លី​គឺ​ក្រុមហ៊ុន​ Intel ចាយ​លើ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​​ឲ្យ​បិត​ស្ទីកគ័រ​ ចំណែក​ Apple ទោះមិន​ទទួល​យក​លុយ​ពី​ Intel ក៏​មិន​ជា​បញ្ហា​ដែរ ដោយ​សារ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​សន្ធឹកទៅ​ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ សុខហេង

មតិយោបល់