• 2020-05-05 07:23:17
  • ព័ត៌មាន

សុនខ​​ពិការ​​​មួយ​ក្បាល​​​ អាច​ដើរ​ឡើង​វិញ​បាន​ដោយ​សារ​ឧបករណ៍​ទម្រ​ 3D (មានវីដេអូ)

  • 2020-05-05 07:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​ពិការ​ជើង​​តាំង​ពី​កំណើត​​​គួរ​ឲ្យ​អាណិត​មួយ​ក្បាល​ត្រូវ​បាន​​បំពាក់​​​ឧបករណ៍​ជំនួយ​  3D ដើម្បី​អាច​ដើរ​ឡើង​វិញ​បាន។   done

សុនខ​ជំទង់​ដែល​បំពាក់​ឧបករណ៍ 3D ដើម្បី​អាច​ដើរ​បាន​នោះ​ឈ្មោះ Derby។ Derby ពិការ​ជើង​តាំង​ពី​កំណើត​ ហើយ​​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​​អ្នក​ស្រី Tara Anderson ជា​បុគ្គលិក​មួយ​រូប​ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន 3D Systems។ លោក​ស្រី​រួម​ទាំង​ក្រុម​ការងារ​ផ្សេង​​​​ទៀត​ដូច​ជា​អ្នក​ជំនាញ​​រចនា​ឧបករណ៍ 3D ឈ្មោះ Kevin Atkins និង​ Dave DiPinto និង​អ្នក​ឯក​ទេស​​​ផលិត​ឧបករណ៍​ទ្រ​ដង​ខ្លួន​សម្រាប់​សត្វ​ លោក Derrick Campana ​បាន​សហការ​គ្នា​ផលិត​ចេញ​ជា​ឧបករណ៍ 3D សម្រាប់​បំពាក់​ទៅ​នឹង​ជើង​ខាង​មុខ​របស់ Derby ដើម្បី​អាច​ដើរ​បាន​ដូច​សុនខ​ឯទៀត​។    3D-Printed-Prosthetic

ឧបករណ៍​ទម្រ 3D នោះ​​ផលិត​ចេញ​ពី​ជ័រ​ស្វិត​ដែល​អាច​ទ្រ​ទម្ងន់​ Derby បាន​ដោយ​គ្មាន​បញ្ហា​ពេល​រត់​លេង​ម្តង​ៗ​។ ដូច្នេះ​ពេល​នេះ Derby អាច​រត់​លេង​នៅ​ខាង​ក្រៅ​បាន​​ដោយ​មិន​មាន​បញ្ហា ដោយ​សារ​ឧបករណ៍​ទម្រ​ជើង​ 3D ដែល​បាន​ផលិត​ឡើង​យ៉ាង​ម៉ត់​ចត់​ពី​អ្នក​ជំនាញ​ជា​ច្រើន​រូប៕​​​​

 វីដេអូ៖

ប្រភព៖ 3dsystems ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត

មតិយោបល់