• 2020-05-05 01:47:07
  • ព័ត៌មាន

Lexus GS F ឆ្នាំ២០២០ បញ្ចុះតម្លៃជិត ១ម៉ឺនដុល្លារ

  • 2020-05-05 01:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus GS និង GS F នឹងត្រូវឈប់ផលិតនៅក្នុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ ហេតុដូច្នេះហើយទើប Lexus បានសម្រេចចិត្តបញ្ចុះតម្លៃរថយន្ត GS F ដែលបំពាក់ម៉ាស៊ីន V8 រហូតដល់ទៅ ៦ ០០០ដុល្លារ សម្រាប់ស៊េរីឆ្នាំ២០២០។

រថយន្ត Lexus GS F ឆ្នាំ២០២០ មានតម្លៃចាប់ពី ៨៥ ០១០ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក។ តាមរយៈការបញ្ចុះតម្លៃនោះ វានឹងធ្លាក់មកសល់ត្រឹមខ្ទង់ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ GS F បំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ V8 មានកម្លាំង ៤៦៧សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។

គួរឲ្យដឹងថា Lexus ទើបតែបានបញ្ចេញរថយន្ត GS ម៉ូដែលពិសេសថ្មីមួយទៀត ហៅថា Eternal Touring ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ត្រកូលមួយនេះ ក្រោយប្រកាសឈប់ផលិតម៉ូដែល GS៕

ចុចអាន៖

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់