• 2020-05-04 03:09:30
  • ព័ត៌មាន

មកដឹងតម្លៃឡាន Range Rover SVA តួវែងអាចការពារគ្រាប់ សម្រាប់ដឹកមេដឹកនាំធំៗ

  • 2020-05-04 03:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Klassen ដែលជាក្រុមហ៊ុនកែច្នៃរថយន្តប្រណីតនៅក្នុងប្រទេសអាល្លឺម៉ង់ បានបញ្ចេញរថយន្ត Range Rover SVAutobiography ថ្មីរបស់ខ្លួន ដែលមានតួវែង និងអាចការពារគ្រាប់បានទៀតផង។

Range Rover SVAutobiography កែច្នៃដោយ Klassen នេះ ត្រូវបានឌីហ្សាញឡើងប្រៀបដូចទៅនឹង រថយន្តតួវែងសម្រាប់ដឹកប្រធានាធិបតីអីចឹងដែរ ហើយវានឹងការពារអ្នកដំណើរពីការបាញ់រះរបស់សត្រូវ ព្រោះបានបំពាក់អាវក្រោះការពារកម្រិត ៧ (Level 7 Ballistic Protection)។ ក្រៅពីមានតួខ្លួនអាចការពារគ្រាប់កាំភ្លើងវែង រថយន្ត SUV នេះក៏មានសម្បកកង់ការពារគ្រាប់ដែរ ដូច្នេះទោះបីជាសត្រូវបាញ់កង់ ក៏នៅតែអាចបើកបានចម្ងាយ ៨០គីឡូម៉ែត្រទៀតដែរ។

បើប្រៀបធៀបទៅនឹង Range Rover SVAutobiography ធម្មតា (តួខ្លី-អត់មានការពារគ្រាប់) រថយន្តកែច្នៃដោយ Klassen នេះមានប្រវែងវែងជាងដល់ទៅ ១ម៉ែត្រឯណោះ ដែលផ្តល់នូវកាប៊ីនយ៉ាងធំទូលាយដល់អ្នកដំណើរខាងក្រោយ ហើយបំពាក់ថែមកៅអីចំនួន ២ ទៀតផង។

Range Rover SVAutobiography ខាងលើបំពាក់ម៉ាស៊ីនស្តុកដដែល គឺ ចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៥៧សេះ។ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ២០០ ០០០ដុល្លារ សម្រាប់ប្រភេទធម្មតា (តួខ្លី-អត់មានការពារគ្រាប់) ប៉ុន្តែសម្រាប់ប្រភេទកែច្នៃដោយ Klassen នេះវិញ គឺមានតម្លៃរហូតដល់ទៅខ្ទង់ ៨០០ ០០០ដុល្លារឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់