• 2020-04-30 08:16:18
  • ព័ត៌មាន

មេ Tesla រិះគន់ថាការឲ្យបិទរោងចក្ររបស់ខ្លួន ប្រៀបដូចលទ្ធិផ្ដាច់ការអ៊ីចឹង

  • 2020-04-30 08:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ប្រកាស​អំពី​ចំណូល​ចំណាយ​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ លោក Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ Tesla និង​ SpaceX បាន​​និយាយ​ថា​ការ​​ដែល​រដ្ឋាភិបាល​ឲ្យ​​លោក​បិទ​រោងចក្រ​របស់​ខ្លួន​ដោយ​សារ​ជំងឺ​កូវីដ​១៩ ប្រៀប​ដូច​ជា​លទ្ធិ​ផ្ដាច់​ការ​មួយ​អ៊ីចឹង។

លោក Elon Musk និយាយ​ថា​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ គឺ​បាន​ល្មើស​នឹង​សិទ្ធ​សេរីភាព​របស់​មនុស្ស។ លោក​បាន​និយាយ​ថា ៖ "ប្រសិន​បើ​នរណា​ម្នាក់​ចង់​នៅ​ក្នុង​ផ្ទះ ពួក​គេ​គួរ​តែ​អាច​នៅ​បាន។ ប៉ុន្តែ​បើ​និយាយ​ថា​ពួក​គេ​ត្រូវ​តែ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ និង​មិន​អាច​ចេញ​បាន គឺ​ជា​លទ្ធិ​ផ្ដាច់​ការ មិន​មែន​​ប្រជាធិបតេយ្យ​នោះ​ទេ។”

​​​​​​លោក Elon Musk បាន​សម្ដែង​ការ​ព្រួយបារម្ភ​ដល់​អនាគត​របស់​ដៃ​គូ​ផ្គត់ផ្គង់​របស់​ Tesla ដោយ​បាន​បន្ថែម​ថា ៖ "គ្រប់​យ៉ាង​ដែល​មនុស្ស​ខិត​ខំ​សាង​ពេញ​មួយ​ជីវិត​របស់​ពួក​គេ គឺ​ត្រូវ​បាន​បំផ្លាញ​​ដោយ​ផ្ទាល់ៗ។ ដៃ​គូ​ផ្គត់ផ្គង់​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ជា​ពិសេស​ដៃ​គូ​ផ្គត់ផ្គង់​តូចៗ។​”

កាល​ពី​ថ្ងៃ​អង្គារ លោក​ក៏​បាន Tweet នូវ​​លីង​អត្ថបទ​វិភាគ​របស់ Wall Street Journal ដែល​​ឲ្យ​យោបល់​ថា ​វិធានការ​គម្លាត​សង្គម​ដែល​មាន​ការ​បិទ​ទ្វារ​មុខ​របរ​រក​ស៊ី​ជា​ច្រើន​នោះ​មិន​បាន​ជួយ​ជីវិត​មនុស្ស​ច្រើន​នោះ​ទេ។ ជា​មួយ​លីង​នេះ​លោក​បាន​ភ្ជាប់​សារ​ខ្លី​មួយ​ថា ៖ "ផ្ដល់​សិទ្ធ​សេរីភាព​ដល់​​ពលរដ្ឋ​វិញ!”

​ការ​ចុះ​ផ្សាយ​របស់ CNBC កាល​ពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា Tesla បាន​បោះ​បង់​ផែនការ​ហៅ​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ​នៅ​រោងចក្រ Fremont ក្នុង​រដ្ឋ California បន្ទាប់​ពី​មន្ត្រី​ក្នុង​តំបន់​​បាន​​បន្ថែម​រយៈពេល​នៃ​វិធានការ​គម្លាត​សង្គម​ ដែល​មិន​អាច​ឲ្យ​ Tesla បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​បាន៕

ប្រភព៖ Businessinsider | telegraph ប្រែ​សម្រួល៖ សុខហេង

មតិយោបល់