• 2020-04-30 04:01:34
  • ព័ត៌មាន

ម៉ូតូ Honda Winner X ប្រភេទ SPORT ថ្មី ថែមហ្វ្រាំង ABS តម្លៃខ្ទង់ ២ពាន់ដុល្លារ

  • 2020-04-30 04:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានបញ្ចេញលក់ម៉ូតូ Winner X ប្រភេទ SPORT ថ្មី នៅក្នុងប្រទេសវៀតណាម ដើម្បីប្រជែងជាមួយ Yamaha Exciter 150។

ម៉ូតូ Winner X ស៊េរីមុនប្រើហ្វ្រាំងធម្មតាប៉ុណ្ណោះ ខណៈប្រភេទ SPORT ថ្មីនេះប្រើប្រព័ន្ធហ្វ្រាំង ABS។ វាមានតួខ្លួនលាយគ្នា ៣ពណ៌ គឺ ទឹកប្រាក់ ខ្មៅ និង ក្រហម ដែលមើលទៅពិតជាទាក់ទាញមែនទែន។ ម៉ូតូនេះនៅតែបំពាក់ចង្កៀងមុខប្រភេទ LED និងប្រើស៊ីញ៉ូចំហៀងលៀនចេញក្រៅដដែល។

Winner X SPORT ប្រើម៉ាស៊ីនកម្លាំង ១៥០សេសេ ចង្កឹះលេខ ៦វគ្គ ជាមួយប្រព័ន្ធប៊ិចសាំង PGM-FI និងមានប្រព័ន្ធស្អំម៉ាស៊ីន Liquid-cooled ផងដែរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ២ ០៩០ដុល្លារ នៅប្រទេសវៀតណាម៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់