• 2020-04-30 02:25:50
  • ព័ត៌មាន

Apple ប្ដូរវិធីដោះសោលើ iPhone តាមសម័យកាលកូវីដ១៩

  • 2020-04-30 02:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ iOS 13.5 Beta ដែល Apple បាន​បញ្ចេញ​ដល់​អ្នក​ផលិត​កម្មវិធី​នា​ថ្ងៃ​នេះ Apple បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លើ​ដំណើរ​ការ​នៃ​ការ​ដោះ​សោ​សម្រាប់ iPhone ដែល​ប្រើ​ប្រាស់​មុខងារ Face ID។

កន្លង​មក​ប្រសិន​បើ iPhone ណា​មួយ​មាន​ដំណើរ​ការ Face ID វា​នឹង​​ព្យាយាម​ពិនិត្យ​ផ្ទៃ​មុខ​ដើម្បី​ធ្វើ​ការ​ដោះ​សោ។ ប្រសិន​បើ​ម្ចាស់ iPhone មាន​ពាក់​ម៉ាស​គឺ Face ID មិនអាច​ដំណើរ​ការ​បាន​នោះ​ទេ ប៉ុន្តែ​វា​នៅ​តែ​ព្យាយាម​ស្កេន​មុខ​ប្រមាណ ១០ ទៅ ១៥ វិនាទី ទើប​បញ្ចេញ​ផ្ទាំង​សម្រាប់​វាយ​បញ្ចូល​លេខ​កូដ ដែល​​បែប​​នេះ​គឺ​​វា​រាង​ស៊ី​ពេល​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ Apple បាន​ធ្វើ​ការ​អាប់ដេត​ថ្មី ដែល​អាច​រំលង​ដំណើរ​ការ​ស្កេន​មុខ​ប្រសិន​បើ​ដឹង​ថា​ម្ចាស់ iPhone មាន​ពាក់​ម៉ាស ហើយ​នឹង​ចូល​ដល់​ផ្ទាំង​សម្រាប់​វាយ​បញ្ចូល​លេខ​កូដ​យក​តែ​ម្ដង។

យ៉ាងណាក្ដី បច្ចុប្បន្ន​វិធី​សាស្ត្រ​ថ្មី​នេះ​គឺ​មាន​សម្រាប់​តែ​ iOS 13.5 Beta ប៉ុណ្ណោះ ដោយ​ត្រូវ​រង់​ចាំ​ច្រើន​សប្ដាហ៍​ទើប​មាន​ជា​ប្រភេទ​ផ្លូវ​ការ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់